ជំងឺបេះដូង គឺជាជំងឺកាចសាហាវ ហើយវាគឺជាកត្តាធំមួយ ក្នុងចំណោមកត្តាជាច្រើនទៀត ដែលឆក់យកជីវិតមនុស្សមិនប្រណីជុំវិញសកលលោក មិនតិចជាង ១៧.៩លាននាក់នោះទេ ក្នុងមួយឆ្នាំៗ។
ដូចគ្នាដែរ ប្រជាជនកម្ពុជាជាច្រើន បាន និងកំពុងតែប្រឈមនឹងហានិភ័យស្លា.ប់ ដោយសារជំងឺបេះដូង។ កត្តាប្រឈមធំបំផុត របស់ប្រជាជនកម្ពុជា រួមមាន៖
១. ការគ្រប់គ្រងជំងឺបេះដូងមិនបានល្អ (១២% នៃប្រជាជនកម្ពុជា អាយុ ៤០ឡើងទៅ)
២. ការជក់បារី (៣២% នៃបុរសទាំងអស់)
៣. មានជំងឺទឹកនោមផ្អែម តែមិនព្យាបាល (៤០% នៃប្រជាជនកម្ពុជាសរុប)
ដូចនេះ ប្រជាជនកម្ពុជាភាគច្រើន ប្រឈមនឹងហានិភ័យជំងឺបេះដូង ហើយគួរតែបង្កើនការថែទាំសុខភាព និងបង្ការជំងឺបេះដូង។
ជំងឺបេះដូងមានច្រើនប្រភេទ ហើយរោគសញ្ញាត្រូវបានបែងចែក ទៅតាមប្រភេទច្រើនផ្សេងគ្នា។ ជាធម្មតាជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាម គឺជាសញ្ញាលេចចេញដំបូងគេ កាលណាបេះដូងមានសុខភាពមិនល្អ។
រោគសញ្ញាជំងឺគាំងបេះដូង៖
១. ឈឺចុកចាប់ទ្រូង
២. ឈឺដៃ ឈឺស្មាខាងឆ្វេង កែងដៃ ថ្គាម ឬខ្នង
៣. ពិបាកដកដង្ហើម ឬដង្ហើមខ្លី
៤. ក្អួតចង្អោរ
៥. ធីងធោង
៦. បែកញើស
៧. ស្លេកស្លាំង
រោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាល៖
១. ស្ពឹក ឬខ្សោយសាច់ដុំមុខ ដៃ ជើង ឬមួយចំហៀងខ្លួន
២. ច្របូកច្របល់ ពិបាកក្នុងការនិយាយ ឬយល់អ្វីដែលគេនិយាយ
៣. ភ្នែកមើលមិនច្បាស់ល្អ
៤. ពិបាកដើរ វិលមុខ ឬដងខ្លួនបាត់បង់លំនឹង
៥. ឈឺក្បាលធ្ងន់ធ្ងរ ដោយមិនដឹងមូលហេតុ
៦. សន្លប់បាត់បង់ស្មារតី
កត្តាប្រឈមធំបំផុត ដែលជាភ្នាក់ងារបង្កជំងឺបេះដូង និងជំងឺដាច់សរសៃឈាម មានដូចជា៖
១. របបអាហារមានខ្លាញ់ច្រើន អំបិលច្រើន ស្ករច្រើន និងកូឡេស្តេរ៉ូលច្រើន
២. ធ្វើលំហាត់ប្រាណ ឬការធ្វើចលនា មិនគ្រប់គ្រាន់
៣. លើសទម្ងន់
៤. ជក់បារី
៥. ការទទួលទានជាតិអាល់កុល ក្នុងកម្រិតច្រើន នាំឱ្យបង្កគ្រោះថ្នាក់
៦. ស្ត្រេស
៧. មាត់ធ្មេញមានសុខភាពមិនល្អ
វិធីបង្ការជំងឺបេះដូង និងថែសុខភាពបេះដូង ឱ្យបានមាំមួនល្អ៖
១. ផ្ដាច់បារី ឬជៀសវាងបារី
២. កាត់បន្ថយអំបិល ឬជាតិប្រៃក្នុងអាហារ
៣. កាត់បន្ថយខ្លាញ់មិនល្អ ក្នុងអាហារ
៤. ញ៉ាំបន្លែផ្លែឈើឱ្យបានច្រើន
៤. ធ្វើលំហាត់ប្រាណ និងធ្វើចលនាឱ្យបានទៀងទាត់ (យ៉ាងតិច ៣០នាទីក្នុង ១ថ្ងៃ
៥. រក្សាទម្ងន់ឱ្យបានល្អ
៦. ជៀសវាងទទួលទានជាតិអាល់កុល ក្នុងបរិមាណលើសលប់
៧. កាត់បន្ថយស្ត្រេស
៨. គ្រប់គ្រងសម្ពាធឈាម ជាតិខ្លាញ់ និងជំងឺទឹកនោមផ្អែម
៩. គេងឱ្យបានគ្រប់គ្រាន់ (មនុស្សពេញវ័យត្រូវការ ៧-៩ម៉ោង ក្នុង១យប់)
វិធីព្យាបាលជំងឺបេះដូង ទាមទារឱ្យអ្នកជំងឺទទួលការព្យាបាល ពីវេជ្ជបណ្ឌិតជំនាញបេះដូង ទៅតាមប្រភេទនៃជំងឺបេះដូង ឬក៏ទទួលទានថ្នាំទៅតាមការណែនាំ ឬទទួលការវះកាត់ ទៅតាមស្ថានភាពនៃជំងឺ។
លោកអ្នកអាចណាត់ជួបវេជ្ជបណ្ឌិតជំនាញបេះដូង ដែលមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងប្រទេសកម្ពុជា ដែលជាដៃគូរបស់ Pethyoeung e-Health ID ដោយមានការបញ្ចុះតម្លៃពី ៥% ទៅ ១០%។ លោកគ្រាន់តែធ្វើការណាត់ជួបផ្ទាល់ ឬពីចម្ងាយ តាមរយៈកម្មវិធី Pethyoeung e-Health ID។
Download និងចុះឈ្មោះប្រើប្រាស់ Pethyoeung e-Health ID៖ https://onelink.to/8kqagg។ ស្វែងរកកាត Pethyoeung e-Health ID ពីហ្វេសបុកផេក Pethyoeung ដើម្បីទទួលបានមុខងារវីដេអូខល និងទទួលការបញ្ចុះតម្លៃពេញមួយជីវិត លើសេវាកម្មពិគ្រោះ និងព្យាបាលជំងឺ៕
ប្រភព៖ WHO https://www.who.int/health-topics/cardiovascular-diseases#tab=tab_3, National Library of Medicine https://www.ncbi.nlm.nih.gov/ & Mayo Clinic
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង