-
សារៈសំខាន់ចំនួន ៧ ដែលបានពីផ្លែចេក
-
Nov 26 , 2019
ផ្លែចេកគឺប្រភពអាហារដែលមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានទៅដោយសារធាតុចិញ្ចឹមច្រើនយ៉ាង ដែលមានអត្ថប្រយោជន៍ទៅដល់សុខភាពរបស់អ្នក។ ផ្លែចេកគឺជាអាហារសម្រន់ដែលអ្នកងាយរកបាននិង ស្រួលដាក់តាមខ្លួន។ បន្ទាប់ពីបានដឹកងពីអត្ថប្រយោជន៍របស់ផ្លែចេកខាងក្រោមនេះហើយ យើងជឿជាក់ថាអ្នកនឹងត្រឡប់មកចូលចិត្តផ្លែចេកហើយ។
-
-
អាហារ ៧ ប្រភេទដែលជួយដល់សុខភាពភ្នែកអ្នក
-
Nov 26 , 2019
មនុស្សភាគច្រើនតែងគិតថា ការដែលសុខភាពភ្នែករបស់ពួកគេចុះខ្សោយគឺ ដោយសារតែភាពចាស់ និង ឬកត្តាបរិយាកាសខាងក្រៅ តែតាមការពិតទៅ កត្តាការរស់នៅប្រចាំថ្ងៃរបស់ពួកគេក៏មានផលប៉ះពាល់ទៅលើសុខភាពភ្នែកផងដែរ។ ចង់ដឹងថា តើអាហារបែបណាខ្លះដែលអាចឲ្យសុខភាពភ្នែករបស់អ្នកល្អប្រសើរ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរញាំ។
-
-
ហេតុផល ៨ ដែលធ្វើឲ្យអ្នកចេះតែឈឺក្បាល និង ទម្លាប់មួយចំនួនការពារមិនឲ្យឈឺក្បាលញឹកញាប់
-
Nov 23 , 2019
ជំងឺឈឺក្បាលគឺជារឿងធម្មតាណាស់ ដែលវាកើតទៅលើមនុស្សសឹងតែគ្រប់គ្នា ហើយអ្នកខ្លះមានការឈឺក្បាលញឹកញាប់ទៀតផង។ ជំងឺឈឺក្បាលដែលពួកយើងតែងជួបប្រទះជាងគេនោះគឺ ការឈឺចាប់នៅត្រង់សៀតផ្កាទាំងសងខាង តឹងសរសៃរនៅលើមុខ ក ក្បាល និង ស្មារ និង រោយគ្រាប់ភ្នែក ជាដើម។ ការឈឺចាប់បែបនេះ អាចមានឥទ្ធិពលទៅលើអ្នកពី ៣០ នាទី ទៅ ៣ឬ៤ ម៉ោង ហើយជួនកាល វាមិនបាត់ឈឺនោះទេ លុះត្រាតែអ្នកលេបថ្នាំ។ តើអ្នកដឹងថា កត្តាទម្លាប់ប្រចាំថ្ងៃអ្វីខ្លះដែលអាចនាំឲ្យអ្នកកើតឈឺក្បាលឡើង?
-
-
ហេតុផលសំខាន់ 5 ដែលអ្នកម្តាយគួរតែបំបៅដោះកូនក្នុងរយៈពេល 6 ខែដំបូង
-
Aug 29 , 2019
តើអ្នកធ្លាប់គិតដែរ ឬទេថា ទឹកដោះម្តាយសំខាន់ យ៉ាងណា ចំពោះកូន? ក្រោយសម្រាលកូនរួច គ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យអ្នកម្តាយបំបៅកូនដោយទឹកដោះម្តាយភ្លាម ទោះគ្មាន ឬក៏ចេញតិចៗក៏ដោយ និងបន្តបំបៅដោះកូនតែមួយមុខគត់រហូតដល់អាយុ ៦ ខែ។
-
-
តើមូលហេតុអ្វីបានជាអ្នករួយក ហើយតើយើងអាចព្យាបាលវាដោយខ្លួនឯងបានដោយរបៀបណា?
-
Aug 29 , 2019
នៅពេលអ្នកអង្គុយរៀន ឬ អង្គុយធ្វើការងារយូរ អ្នកមានអារម្មណ៍ថាចុកករម្តងម្កាលមែនទេ? ជួនកាលបន្ទាប់ពីហាត់កីឡា ឬ រត់ អ្នកស្រាបតែរួយកដែរ។ តើអ្នកដឹងថា សកម្មភាពអ្វីខ្លះដែលអាចនាំឲ្យអ្នកកើតជំងឺរួយកជាប្រចាំ?
-
-
5 មូលហេតុចម្បងដែលនាំឲ្យកើតមុន
-
Aug 29 , 2019
បើសិនជាអ្នកជាមនុស្សវ័យជំទង់ ឱកាសដែលនាំឲ្យអ្នកកើតមុនមានច្រើនណាស់។ យុវវ័យប្រហែល ៨ នាក់ក្នុងចំណោម១០នាក់មានបញ្ហាកើតមុន ហើយមនុស្សវ័យកណ្តាលខ្លះក៏ប្រឈមនឹងការកើតមុនផងដែរ។ ជាទូទៅ មុន កើតមានដោយសារតែការផ្លាស់ប្តូរអរម៉ូនរបស់មនុស្សម្នាក់ៗ ដោយសារតែផ្ទៃមុខសំបូរខ្លាញ់ និង បាក់តេរី ហើយជួនកាលក៏ដោយសារតែហ្សែនរបស់អ្នកដែរ។ ប៉ុន្តែ ការរស់នៅ និង ទម្លាប់របស់អ្នកមួយចំនួនក៏ជាកត្តាសំខាន់អាចជំរុញឲ្យអ្នកកើតមុនផងដែរ។
-
-
អាហារ៨ប្រភេទ ជួយបង្កើនថាមពលខួរក្បាល
-
Aug 29 , 2019
នៅពេលដែលយើងមានអាយុកាន់តែច្រើន ថាមពលខួរក្បាលរបស់យើងអាចបាត់បង់បន្តិចម្តងៗ ហើយក៏មិនមានថ្នាំព្យាបាលណាដែលអាចគ្រប់គ្រងការផ្លាស់ប្តូរនេះបានទាំងស្រុងដែរ។ អ្នកជំនាញផ្នែកអាហារូបត្ថមមួយចំនួនឲ្យយោបល់ថា អ្នកក៏អាចពង្រឹងថាមពលខួរក្បាលរបស់អ្នកតាមរយៈការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ រួមបញ្ជូលទាំងបន្លែ ផ្លែឈើ ខ្លាញ់ និងសារជាតិបំប៉នផ្សេងទៀតឲ្យបានគ្រប់គ្រាន់។
-