-
អាហារ 11 មុខ ដែលជួយដល់ការរំលាយអាហារប្រចាំថ្ងៃរបស់អ្នក
-
Mar 04 , 2020
ដើម្បីទទួលបានសុខភាពល្អ ពិសេសសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកប្រសើរឡើង អ្នកគួរបរិភោគអាហារសម្រាប់សុខភាព ពិសេសអាហារសំបូរដោយសារធាតុសរសៃរ ជារៀងរាល់ថ្ងៃ។ ការបរិភោគអាហារសំបូរ សារធាតុសរសៃរ (Fiber) មិនត្រឹមតែជួយប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ តែថែមទាំងការពារការទល់លាមកទៀតផង។
-
-
ការផ្លាស់ប្តូរសំខាន់ៗ មួយចំនួនដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះ
-
Feb 17 , 2020
ការមានផ្ទៃពោះអាចធ្វើឲ្យស្ត្រីមានការផ្លាស់ប្តូរជាច្រើន ទាំងរាងកាយ និង អារម្មណ៍។ ការផ្លាស់ប្តូរនេះ ខ្លះអាចបាត់ទៅវិញនៅពេលដែលពួកគាត់សម្រាលកូនហើយ តែការផ្លាស់ប្តូរខ្លះទៀតក៏នៅមានជារៀងរហូត។ ខាងក្រោម គឺជាការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលកើតឡើងញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ៖
-
-
តើអ្វីទៅជា អាការៈភ្នែកស្ងួត? ហើយអ្នកត្រូវការពារភ្នែកយ៉ាងណាដើម្បីកុំឲ្យស្ងួត (Dry Eyes)
-
Feb 04 , 2020
តើអ្នកធ្លាប់មានអារម្មណ៍ថាភ្នែករបស់អ្នកស្ងួតដែរទេ? ភ្នែកស្ងួត គឺជាអាការធម្មតាដែលកើតឡើងនៅពេលដែលភ្នែកផលិតទឹកភ្នែកមិនបានគ្រប់គ្រាន់។ នៅពេលភ្នែករបស់អ្នកស្ងួត អ្នកមានអារម្មណ៍ថាភ្នែករបស់អ្នកចាប់ផ្តើមឡើងក្តៅ ភ្នែកឡើងក្រហម រោយភ្នែក ក្រហាយ រមាស់ភ្នែក មើលមិនសូវឃើញច្បាស់ និងចាញ់ពន្លឺខ្លាំង។ ភ្នែកស្ងួតដែលមិនបានព្យាបាល អាចធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគភ្នែក ងាយនឹងម្ញូបភ្នែក ព្រមទាំងពិបាកធ្វើការងារប្រចាំថ្ងៃផងដែរ។ ខាងក្រោមគឺជាវិធីមួយចំនួន ដើម្បីបង្កាកុំឲ្យអ្នកស្ងួតភ្នែក។
-
-
វិធីរំសាយកំហឹង ដ៏មានប្រសិទ្ធភាព
-
Jan 24 , 2020
ជួនកាលកំហឹងងាយនឹងកើតឡើងណាស់ជារៀងរាល់ថ្ងៃ ឧទាហរណ៍នៅពេលដែលអ្នកឈររង់ចាំយូ ស្ទះចរាចរណ៍ជាច្រើនម៉ោង ប្រកែកសំដីជាមួយអ្នកនៅសាលាឬកន្លែងធ្វើការ។ អ្នកអាចមានអារម្មណ៍ថារំខាន ឬ ខឹង ដែលវាអាចនាំឲ្យស្ត្រេស តានតឹង និងមានសុខភាពផ្លូវចិត្តអនថយផងដែរ។ នៅពេលជួបបញ្ហាអ្វីមួយដែលធ្វើឲ្យអ្នកខឹង តើអ្នកនឹងធ្វើអ្វីដើម្បីរំសាយ? ខាងក្រោមជាវិធីមួយចំនួនដែលអាចជួយឲ្យអ្នកស្ងប់អារម្មណ៍ និង រសាយកំហឹងផងដែរ។
-
-
វិធីរក្សាអនាម័យប្រដាប់ភេទ ស្ត្រី
-
Jan 17 , 2020
ដើម្បីរក្សាអនាម័យ ស្រ្តីខ្លះព្យាយាមប្រើផលិតផលដែលមានក្លិនក្រអូប ដោយគិតថាផលិតផលទាំងនោះនឹងជួយសម្អាតប្រដាប់ភេទរបស់គេ។ តើនេះត្រឹមត្រូវទេ? នៅពេលដែលនិយាយអំពី ប្រដាប់បន្តពូជ ការអប់រំពិតជាសំខាន់ណាស់។ ក្មេងស្រីមួយចំនួនអាចសិក្សាពី អ៊ីនធើណេត ដឹងពីមិត្តភក្តិ ឬ ពីម្តាយ។ តែជួនកាល មានរឿងខ្លះអ្នកមិនធ្លាប់ដឹងពីអ្នកណាមួយទេ ហេតុនេះ ខាងក្រោមគឺជាវិធីមួយចំនួនដើម្បីរក្សាអនាម័យរបស់មិត្តស្ត្រីទាំងអស់៖
-
-
តើធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងមានភាពរីករាយក្នុងឆ្នាំខាងមុខនេះ?
-
Jan 06 , 2020
ក្នុងឱកាសឆ្នាំថ្មី នេះ តើអ្នកកំពុងតែ បង្កើតគម្រោងធ្វើយ៉ាងណាឲ្យខ្លួនឯងមានក្តីសុខ និង រីករាយ សម្រាប់ ឆ្នាំ ២០២០ នេះតើមែនទេ? តើអ្នកមានគម្រោងអ្វីខ្លះ? «ពេទ្យយើង» បង្ហាញអំពីវិធីមួយចំនួនដែលអាចធ្វើឲ្យជីវិតអ្នករីករាយ ព្រមទាំងជួយឱ្យសុខភាពផ្លូវចិត្តរបស់អ្នកនឹងប្រសើរឡើង។
-
-
សកម្មភាព ១១ យ៉ាង ដែលអ្នកគួរធ្វើដើម្បីថែរក្សាសុខភាពបេះដូងរបស់អ្នក
-
Dec 25 , 2019
ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកដែលកើតជំងឺបេះដូងកើនឡើងជាបន្តបន្ទាប់ ដោយសារតែរបៀបរស់នៅសម័យថ្មីដែលធ្វើឲ្យមនុស្សភាគច្រើនមិនសូវបានថែរទាំរាងកាយឲ្យបានល្អ។ តើអ្នកចង់ឲ្យបេះដូងរបស់អ្នកមានសុខភាពល្អដែរឬទេ? ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីសុខភាពបេះដូងរបស់អ្នក។
-
-
សារប្រយោជន៍ចំនួន ១០ ដែលបានពីការហាត់ យោគៈ (Yoga)
-
Dec 24 , 2019
យោគៈ គឺជាកីឡាមួយប្រភេទដែលធ្វើឲ្យកាយនិងចិត្តរបស់អ្នករួមគ្នា។ កីឡាយោគៈ បញ្ចូល លំហាត់ការដកដង្ហើម សមាធិ និង ការគ្រប់គ្រងដងខ្លួន ដែលមានឥទ្ធិពលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា សំរាក និងកាត់បន្ថយភាពតានតឹង។ ការអនុវត្តយោគៈត្រូវបានគេនិយាយថាអាចមានអត្ថប្រយោជន៍ជាច្រើនទាំងសម្រាប់សុខភាពផ្លូវចិត្តនិងសុខភាពរាងកាយ។ តើអ្នកធ្លាប់បានដឹងពីកីឡាមួយនេះទេ? ហើយតើអ្នកធ្លាប់ហាត់ពីមុនមកទេ? ខាងក្រោមនេះជាសារៈប្រយោជន៍មួយចំនួនដែលបានមកពីការហាត់យោគៈ។
-
-
៦ វិធីជួយឲ្យអ្នកគេងលក់ស្រួលនៅពេលយប់
-
Dec 17 , 2019
ជាទូទៅ មនុស្សម្នាក់ក្នុងចំណោម៤នាក់មានបញ្ហាគេងមិនលក់នៅពេលយប់ ឬ គេងមិនលក់ស្រួលដែលធ្វើឲ្យក្រោកឡើងមិនស្រស់ស្រាយ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការគេងមិនលក់គឺជាហេតុផលមួយដែលធ្វើឲ្យអ្នកឡើងគីឡូ អាចដល់ទៅ ១ គីឡូក្នុងមួយសប្តាហ៍ អាចធ្វើឲ្យអារម្មណ៍ផ្លូវចិត្តរបស់អ្នកចុះខ្សោយ ព្រមទាំងជាហេតុផលធ្វើឲ្យអ្នកងាយរងគ្រោះថ្នាក់នៅកន្លែងការងារ និង គ្រោះថ្នាក់ចរាចរណ៍ផង។ ដូច្នេះ ជំងឺគេងមិនលក់ គឺពិតជាបញ្ហាដែលអ្នកគួរតែដោះស្រាយ។ ខាងក្រោមគឺជាវិធីងាយៗមួយចំនួនដែលអាចធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់៖
-
-
សញ្ញាចំនួន ៥ ដែលបង្ហាញថាអ្នកអាចមានបញ្ហាដំណេក
-
Nov 26 , 2019
តើអ្នកដឹងដោយរបៀបណាថាតើពេលណាដែលអ្នកគ្រាន់តែអស់កម្លាំងធម្មតា ឬ អ្នកមានបញ្ហាដំណេក? មនុស្សគ្រប់គ្នាតែងមានការគេងមិនលក់ គ្រាន់តែថាវាកើតឡើងម្តងម្កាល ឬ ញឹកញាប់។ ក៏ប៉ុន្តែ បើសិនជាបញ្ហាការគេងមិនលក់របស់អ្នកនៅតែបន្តរហូតនោះ អ្នកប្រហែលជាត្រូវទៅជួយគ្រូពេទ្យដើម្បីពិនិត្យអាការហើយ។ អាការៈខាងក្រោមគឺជាសញ្ញាមួយចំនួនដែលអ្នកគួរតែតាមដាន ព្រោះពួកវាអាចជាសញ្ញាដែលបង្ហាញថាអ្នកមានបញ្ហាដំណេក។
-