Blog

  • តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ភាព​រីក​រាយ​ក្នុង​ឆ្នាំខាង​មុខ​នេះ?

    • Jan 06 , 2020

    ក្នុង​ឱកាស​ឆ្នាំថ្មី នេះ តើអ្នក​កំពុង​តែ​ បង្កើត​គម្រោង​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​​ឯង​មាន​ក្តី​សុខ និង រីក​រាយ សម្រាប់ ឆ្នាំ ២០២០ នេះ​តើ​មែនទេ? តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ? «ពេទ្យយើង» បង្ហាញ​​អំពីវិធី​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​រីករាយ ​ព្រមទាំងជួយ​ឱ្យសុខភាព​ផ្លូវ​ចិត្ត​របស់អ្នក​នឹង​ប្រសើរ​ឡើង។

  • សកម្មភាព ១១​ យ៉ាង ដែល​អ្នក​គួរ​ធ្វើដើម្បី​ថែរក្សា​សុខភាព​បេះដូង​របស់អ្នក

    • Dec 25 , 2019

    ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អ្នក​ដែល​កើត​ជំងឺ​បេះ​ដូង​កើនឡើង​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​របៀប​រស់​នៅ​សម័យ​ថ្មី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ថែរ​ទាំ​រាង​​កាយ​ឲ្យ​បាន​ល្អ។ តើ​អ្នក​ចង់​ឲ្យ​បេះ​ដូង​របស់​អ្នក​មាន​សុខភាព​ល្អ​ដែរ​ឬទេ?​ ខាង​ក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​ ដើម្បី​សុខភាពបេះ​ដូង​របស់​អ្នក។​

  • សារប្រយោជន៍​ចំនួន ១០ ដែល​បាន​ពី​ការហាត់ យោគៈ (Yoga)

    • Dec 24 , 2019

    យោគៈ គឺជាកីឡាមួយ​ប្រភេទដែល​ធ្វើ​ឲ្យ​កាយ​និង​ចិត្ត​របស់​អ្នក​រួម​គ្នា។ កីឡាយោគៈ​​ បញ្ចូល លំហាត់ការដកដង្ហើម សមាធិ និង ការគ្រប់គ្រងដង​ខ្លួន ដែលមានឥទ្ធិពល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ស្រស់ថ្លា សំរាក និងកាត់បន្ថយភាពតានតឹង។ ការអនុវត្តយោគៈត្រូវបានគេនិយាយថាអាចមានអត្ថប្រយោជន៍ជាច្រើនទាំងសម្រាប់សុខភាពផ្លូវចិត្តនិងសុខភាពរាងកាយ​។ តើអ្នក​ធ្លាប់បានដឹងពី​កីឡាមួយនេះទេ? ហើយ​តើ​អ្នកធ្លាប់ហាត់ពីមុនមក​ទេ? ខាងក្រោមនេះជាសារៈប្រយោជន៍មួយ​ចំនួន​ដែល​បាន​មក​ពីការហាត់​យោគៈ។

  • ៦​ វិធី​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នៅ​ពេល​យប់

    • Dec 17 , 2019

    ជាទូទៅ មនុស្ស​ម្នាក់​ក្នុង​ចំណោម​៤​នាក់​មាន​បញ្ហា​គេង​មិន​លក់​នៅពេល​យប់​ ឬ គេង​មិន​លក់​ស្រួល​ដែល​ធ្វើ​ឲ្យ​ក្រោក​ឡើង​មិន​ស្រស់​ស្រាយ។ ការសិក្សាមួយ​ចំនួន​បាន​បង្ហាញ​ថា ការគេង​មិន​លក់គឺជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​​អ្នក​ឡើង​គីឡូ អាចដល់ទៅ ១ គីឡូ​ក្នុង​មួយ​សប្តាហ៍ អាចធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​អ្នក​ចុះ​ខ្សោយ ព្រម​ទាំង​ជាហេតុផល​ធ្វើ​ឲ្យ​អ្នក​ងាយ​រង​គ្រោះ​ថ្នាក់​នៅ​កន្លែង​ការងារ និង គ្រោះថ្នាក់​ចរាចរណ៍​ផង។ ដូច្នេះ ជំងឺគេង​មិន​លក់​ គឺ​ពិត​ជា​បញ្ហា​ដែល​អ្នក​គួរ​តែ​ដោះ​ស្រាយ។ ខាង​ក្រោម​គឺជា​វិធី​ងាយ​ៗ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យអ្នក​គេង​លក់​ស្រួល​នៅ​ពេល​យប់៖

  • សញ្ញាចំនួន​ ៥ ដែល​បង្ហាញ​ថាអ្នក​អាច​មាន​បញ្ហា​ដំណេក

    • Nov 26 , 2019

    តើ​អ្នក​ដឹង​ដោយ​របៀប​ណាថា​តើពេលណា​ដែល​អ្នក​គ្រាន់​តែ​អស់​កម្លាំង​ធម្មតា ឬ អ្នក​មាន​បញ្ហា​ដំណេក? មនុស្ស​គ្រប់​គ្នា​តែ​ង​មាន​ការ​គេង​មិន​លក់​ គ្រាន់​តែ​ថា​វា​កើត​ឡើង​ម្តង​ម្កាល ឬ ញឹក​ញាប់។ ក៏ប៉ុន្តែ បើ​សិនជាបញ្ហាការ​គេង​មិនលក់​របស់​អ្នក​នៅតែ​បន្តរហូតនោះ អ្នក​ប្រហែល​ជាត្រូវ​ទៅ​ជួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អាការហើយ។ អាការៈខាង​ក្រោម​គឺជា​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​តាម​ដាន ព្រោះពួក​វា​អាច​ជា​សញ្ញាដែល​បង្ហាញថាអ្នក​មាន​បញ្ហា​ដំណេក។

  • សារៈសំខាន់​ចំនួន ៧ ដែល​បាន​ពី​ផ្លែ​ចេក

    • Nov 26 , 2019

    ផ្លែចេក​គឺប្រភពអាហារ​ដែល​មិន​ត្រឹម​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​មាន​ទៅដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង ដែល​មាន​អត្ថប្រយោជន៍ទៅ​ដល់​សុខភាពរបស់​អ្នក។ ផ្លែចេក​គឺជា​អាហារ​សម្រន់​ដែល​អ្នក​ងាយ​រក​បាន​និង ស្រួល​ដាក់​តាម​ខ្លួន​។​ បន្ទាប់​ពី​បាន​ដឹកងពីអត្ថប្រយោជន៍របស់​​ផ្លែចេកខាង​ក្រោមនេះហើយ យើងជឿជាក់​ថាអ្នក​នឹង​ត្រឡប់​មក​ចូល​ចិត្ត​ផ្លែចេក​ហើយ។

  • អាហារ ៧ ប្រភេទដែលជួយ​ដល់​សុខភាពភ្នែកអ្នក​

    • Nov 26 , 2019

    មនុស្ស​ភាគ​ច្រើន​តែង​គិត​ថា ការ​ដែល​សុខភាព​ភ្នែក​របស់​ពួក​គេ​ចុះ​ខ្សោយ​គឺ​ ដោយ​សា​រ​តែ​ភាព​ចាស់ និង ឬកត្តា​បរិយាកាស​ខាង​ក្រៅ​ តែ​តាម​ការពិតទៅ កត្តា​ការរស់​នៅប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ក៏​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សុខភាព​ភ្នែក​ផង​ដែរ។​ ចង់​ដឹង​ថា តើ​អាហារ​បែប​ណា​ខ្លះ​ដែល​អាចឲ្យ​សុខភាព​ភ្នែករបស់អ្នក​ល្អ​ប្រសើរ ខាងក្រោម​នេះគឺជា​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរ​ញាំ។​

  • ហេតុ​ផល ៨ ដែល​ធ្វើ​ឲ្យអ្នក​ចេះ​តែ​ឈឺ​ក្បាល និង ទម្លាប់​មួយ​ចំនួនការពារ​មិន​ឲ្យ​ឈឺ​ក្បាល​ញឹក​ញាប់

    • Nov 23 , 2019

    ជំងឺ​ឈឺក្បាល​គឺជារឿង​ធម្មតាណាស់ ដែលវា​កើត​ទៅ​លើ​មនុស្ស​សឹង​តែ​គ្រប់​​គ្នា ហើយ​អ្នក​ខ្លះ​មាន​ការឈឺ​ក្បាល​​ញឹក​ញាប់​ទៀត​ផង។ ​ជំងឺ​ឈឺ​ក្បាល​ដែល​ពួក​យើង​តែង​ជួប​ប្រទះជាងគេនោះគឺ ការឈឺ​ចាប់​នៅ​ត្រង់​សៀតផ្កា​ទាំង​សង​ខាង តឹង​សរសៃរ​នៅលើ​មុខ ក ក្បាល និង ស្មារ និង រោយ​គ្រាប់​ភ្នែក ជា​ដើម។ ការឈឺ​ចាប់​បែប​នេះ អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ពី ៣០ នាទី ទៅ ៣ឬ៤ ម៉ោង ហើយជួន​កាល វា​មិន​បាត់​ឈឺនោះ​ទេ លុះ​ត្រា​តែ​អ្នក​លេប​ថ្នាំ។ តើអ្នក​ដឹង​ថា កត្តាទម្លាប់​ប្រចាំថ្ងៃអ្វីខ្លះដែល​អាច​នាំ​ឲ្យ​អ្នក​កើត​ឈឺ​ក្បាល​ឡើង?

  • ហេតុផលសំខាន់ 5 ដែលអ្នកម្តាយគួរតែបំបៅដោះកូនក្នុង​រយៈពេល​​ 6 ខែ​ដំបូង

    • Aug 29 , 2019

    តើអ្នកធ្លាប់គិតដែរ ឬទេថា ទឹកដោះម្តាយសំខាន់ យ៉ាងណា ចំពោះកូន?​ ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នកម្តាយបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ និងបន្ត​​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។

  • តើ​មូល​ហេតុ​អ្វី​បាន​ជាអ្នក​រួយ​ក ហើយ​តើ​យើង​អា​ច​ព្យាបាល​វា​ដោយ​ខ្លួន​ឯង​បាន​ដោយ​របៀបណា?

    • Aug 29 , 2019

    នៅពេល​អ្នក​អង្គុយ​រៀន ឬ អង្គុយ​ធ្វើ​ការងារ​យូរ អ្នក​មាន​អារម្មណ៍​ថាចុក​ករ​ម្តង​ម្កាល​មែនទេ? ជួន​កាលបន្ទាប់​ពី​ហាត់​កីឡា ឬ រត់ អ្នក​ស្រាប​តែ​រួយ​ក​ដែរ។ តើ​អ្នក​ដឹង​ថា សកម្មភាព​អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​រួយក​ជា​ប្រចាំ​?