Blog detail

Dec 22, 2020

ជំងឺទឹកនោមផ្អែមប្រភេទទី២

ជំងឺទឹកនោមផ្អែមប្រភេទទី២ជាជំងឺម្យ៉ាងដែលរាងកាយបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់​ជាតិស្ករក្នុងឈាម ក្នុងរយៈពេលយូរ មានបរិមាណជាតិស្ករខ្ពស់ ទាំងនេះនឹងនាំមកនូវ ការខូចប្រព័ន្ធសរសៃប្រសាទ គ្រលៀន ភ្នែកព្រិល និង មានជំងឺបេះដូង។ 

. រោគសញ្ញា៖ ឃ្លានញឹកញាប់ ខ្សោយកម្លាំង ស្រកទម្ងន់ ស្រេកទឹកខ្លាំងខុសធម្មតា នោមញឹក មាត់ស្ងួត រមាស់ស្បែក និង ភ្នែកព្រិល។

Photo by Unsplash

. មូលហេតុ៖ ពេលដែលខ្លួនប្រាណផលិតអាំងសូលីន ប៉ុន្តែមិនអាចប្រើប្រាស់អាំងសូលីនបាន ឬមកពីកត្តារបៀបរបបរស់នៅដូចជា ភាពអសកម្ម​ ការលើសគីឡូ និង ដំណពូជ។

. រោគវិនិច្ឆ័យ៖ ការធ្វើតេស្ត hemoglobin A1c (ប្រភេទតេស្តបរិមាណជាតិស្ករក្នុងឈាម) និង តេស្ដវិភាគពីទម្លាប់រស់នៅ។

. វិធីព្យាបាល៖ របបអាហារល្អ រក្សាទម្ងន់ និង មាឌល្អ (BMI) ធ្វើលំហាត់ប្រាណ គេងឲ្យបានគ្រប់គ្រាន់ ជៀសវាងឬឈប់ជក់បារី ទទួលទានថ្នាំ ឬ អាំងសូលីនតាមវេជ្ជបញ្ជា។

 

ប្រភព៖ MedicalNewsToday II https://www.medicalnewstoday.com​​, Healthline II https://www.healthline.com/,

 

 https://www.healthline.com