Blog detail

Dec 22, 2020

ជំងឺទឹកនោមផ្អែមប្រភេទទី១

 

ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃមួយដែលទាក់ទងនឹងកង្វះ ឬ កំហូចវដ្ដផលិតអាំងសូលីន ដែលនាំឲ្យជាតិស្ករមិនអាចធ្វើដំណើរទៅកោសិការចាំបាច់ ហើយជាតិស្ករទាំងនោះត្រូវបានស្តុកទុកក្នុងឈាមដែលនាំឲ្យលើសជាតិស្ករនៅក្នុងឈាម។

Photo by:Medicinenet

១. រោគសញ្ញា ៖​ ស្រេកទឹក និង ឃ្លានខ្លាំងខុសធម្មតា ស្រវាំងភ្នែក អស់កម្លាំង នោមញឹក ស្រកគីឡូលឿន។ វាក៏អាចវិវត្តដល់ការដកដង្ហើមញាប់ ស្បែក និង មាត់ស្ងួត មុខរោលក្រហម ក្លិនមាត់ដូចផ្លែឈើ ឧហ្សាហ៍វិលមុខខ្អួតចង្អោរ និង ឈឺពោះ។

២. មូលហេតុ ៖ ហេតុផលមិនច្បាស់លាស់ទាំងអស់នោះទេ ប៉ុន្តែវាអាចបណ្ដាលមកពីជំងឺ Autoimmune ដែលជាជំងឺដែលប្រឆាំងនឹងកោសិកា​រផលិតអាំងសូលីន មកពីហ្សែន ឬ បរិស្ថានដែលមានមេរោគ។

៣. រោគវិនិច្ឆ័យ ៖ ការធ្វើតេស្តវិភាគជាតិស្ករពេលបរិភោគអាហាររួច (បើខ្ពស់ជាង១២៦mg/dL) ចំនួន២ដងផ្សេងគ្នា តេស្តរកជាតិស្ករដោយមិនរើសពេល (បើខ្ពស់ជាង២០០mg/dL) និង តេស្ត hemoglobin A1c (បើទាបជាង៦.៥) ចំនួន២ដងផ្សេងគ្នា។

Photo by:Pixabay

៤. វិធីព្យាបាល ៖ ការចាក់អាំងសូលីន ទទួលទានថ្នាំ Metformin ការចាក់វ៉ាក់ស៊ាំងរបេង (ស្ថិតក្នុងដំណាក់កាលសាកល្បង) កែប្រែរបបអាហារ ហាត់កីឡា ឬ ទទួលទានថ្នាំព្យាបាលតាមដំណាក់កាល និង ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត។

ប្រភព៖ MedicalNewsToday II https://www.medicalnewstoday, Healthline II https://www.healthline.com/