Blog detail

Dec 22, 2020

ក្រសួងអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការណ៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩អំឡុង បុណ្យគ្រីសម៉ាស់ និងពេលឆ្លងឆ្នាំសាកល

ខណៈដែលវីរុសកូវីដ-១៩កំពុងរីករាលក្នុងបណ្តាប្រទេសទូទាំងសាកលនោះ ក្រសួងសុខាភិបាលបានណែនាំដល់ពលរដ្ឋ និងជនបរទេសដែលកំពុងស្នាក់នៅកម្ពុជាបន្តចូលរួមអនុវត្តគោលការណ៍ សុវត្ថិភាពដើម្បីជៀសវាងការឆ្លង វីរុសកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យគ្រីសម៉ាស់ និងពេលឆ្លងឆ្នាំសាកលថ្មីខាងមុខនេះ។ 

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងនៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះបានណែនាំអោយអនុវត្តវិធានការដូចខាងក្រោម៖ 

១. ការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយអនុវត្តនូវវិធាន ៣គឺ៖ ក. ពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ, ខ. លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬទឹកជែលលាងដៃ, និងគ. រក្សាសុត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។ 

២. សូមអនុវត្តន៍វិធាន ៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងដែលមានខ្យល់ចេញចូល ខ. កុំទី២ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ, និងកុំទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នាជាដើម ហើយអ្នកផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ ឬមានអាការៈមិនស្រួល សូមពាក់ម៉ាស់ និងស្វែងរកសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ឬទូរស័ព្ទមកលេខទាន់ហេតុការណ៍ ១១៥ដើម្បីពិគ្រោះយោបល់។ 

៣. មិនត្រូវមានការជួបជុំគ្នាដែលមានមនុស្សលើសពី២០នាក់  និងត្រូវអនុវត្តន៍វិធានការណ៍សុខាភិបាលឱ្យបានត្រឹមត្រូវដូចបានណែនាំខាងលើនេះស្រាប់ជាចាំបាច់។ 

៤. នៅតាមទីកន្លែងលក់ដូរ ភោគជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងពាណិជ្ជផ្សេងៗ ត្រូវត្រួតពិនិត្យឱ្យបាត់ហ្មត់ចត់ បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឱ្យចូលក្នុងកន្លែងរបស់ខ្លួនឡើយ ហើយត្រូវមានការវាស់កំដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតគ្នា មួយម៉ែត្រកន្លះឡើងទៅ មានទឹកអាល់កុល ឬទឹកជែលសម្រាប់អតិថិជនលាងដៃ និងនៅតាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ ជាប្រចាំ៕ 

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា