Blog detail

Dec 21, 2020

គន្លឹះទាំង ៦ យ៉ាងដើម្បីបំបាត់ការឈឺធ្មេញ

អាការៈឈឺធ្មេញ គឺជាបញ្ហាដ៏រំខានមួយ​សម្រាប់មនុស្សគ្រប់រូប ជាពិសេសនៅពេលយប់។ វាបានប៉ះពាល់ដល់ការសិក្សា​ ការធ្វើការងារផ្សេងៗ និងដំណេកជាដើម។ ដូចនេះ លោកអ្នកគួរស្វែងរកគន្លឹះផ្សេងៗដើម្បីបំបាត់ការចុកចាប់ឲ្យមានប្រសិទ្ធិភាព។ ទាំងនេះគឺជា គន្លឹះទាំង ៦ យ៉ាងដើម្បីបំបាត់អាការៈឈឺធ្មេញ ៖

១. យករបស់ត្រជាក់មកសង្កត់ធ្មេញ៖ កញ្ចប់ទឹកកក ឬក្រណាត់ត្រជាក់មកសង្កត់ត្រង់កន្លែងមានបញ្ហាអាចជួយបំបាត់ការចុកចាប់

Photo by: Redmond signature dentistry

២. លេបថ្នាំបំបាត់ការចុកចាប់៖ លោកអ្នកគួរលេបថ្នាំបំបាត់ការឈឺចុកចាប់ព្រោះថាការប្រើប្រាស់ថ្នាំមានប្រសិទ្ធិភាពខ្ពស់ និងរហ័ស។​ ប៉ុន្តែលោកអ្នកគួរប្រើប្រាស់ក្នុងបរិមាណសមស្របដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព។

៣. ទឹកអំបិល៖ ខ្ពុរមាត់ជាមួយទឹកអំបិលគឺជាវិធីកំចាត់បាក់តេរីធម្មជាតិដ៏មានប្រសិទ្ធិភាពមួយ។ ក្រៅពីជួយបំបាត់ការឈឺចុកចាប់​ វាក៏ជួយធ្មេញពីការឆ្លងមេរោគផងដែរ។

Photo by:MedicineNet

៤.​ ខ្ទឹមស៖ ខ្ទឹមសមានមុខងារពិសេសក្នុងការកំចាត់បាក់តេរីដែលបង្កឲ្យមានការឈឺធ្មេញ និងរលាកអញ្ចាញ។ 

៥.​ កើយខ្នើយឲ្យខ្ពស់៖ លំហូរឈាមរត់នៅក្នុងខួរក្បាល​​អាចបណ្ដាលឲ្យធ្មេញរលាក​ និងឈឺ។ លោកអ្នកគួរកើយខ្នើយឲ្យខ្ពស់ជាងមុនដើម្បីឲ្យលំហូរឈាមរត់បានល្អព្យាបាលអាការៈឈឺធ្មេញ។

ប្រភពៈ​ MedicalNewsToday II https://www.medicalnewstoday.com/articles/326133