Blog detail

Dec 21, 2020

វិធីទាំង១០ដែលជួយដល់ផលិតភាព ឬ ភាពសកម្មក្នុងការបំពេញការងារ

ដើម្បីបំពេញការងារបានល្អមនុស្សភាគច្រើនតែងផ្ដោតតែលើការធ្វើការងារច្រើន តែអ្នកគួរយល់ថាធ្វើការងារដោយភាពវៃឆ្លាតជាវិធីពេញនិយមថ្មីមួយ និង មានប្រសិទ្ធិភាព។ ការធ្វើកិច្ចការដោយមានផលិតភាព ឬ ភាពសកម្មខ្ពស់ជាផ្នែកមួយនៃការធ្វើការឆ្លាតវៃដូចនេះអ្នកគួរយល់ពីវិធីមួយចំនួនដែលជួយដល់ការបង្កើនផលិតភាពខ្ពស់។

១. សម្រាកខ្លះកំឡុងម៉ោងធ្វើការ៖​ ចំណាយពេលសម្រាកបន្តិចបន្តួចបន្ទាប់ពីអ្នកធ្វើការរយៈពេលយូរ និង ធ្វើបែបនេះឲ្យបានញឹកញាំប់តាមតម្រូវការដើម្បីបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ ភាពឆ្នៃប្រឌិត និង អង្គចងចាំ បន្ថយស្ត្រេសរបស់អ្នក និង សម្រាកពីការអស់កម្លាំង។

Photo by:Human Resource

២. កុំពន្យាពេល៖ អ្នកគួរបំពេញការងារដែលមានសារៈសំខាន់បំផុតឲ្យបានរួចរាល់មុន បន្ទាប់មកអ្នកនឹងមានពេលវេលាដើម្បីបំពេញការងារផ្សេងៗយ៉ាងងាយស្រួល និង លឿន។

៣. បែងចែកការងារធ្វើម្ដងមួយ៖ ការស្រាវជ្រាវបានបង្ហាញថាការធ្វើការច្រើនក្នុងពេលតែមួយ (ពហុមុខងារ) អាចបន្ថយអត្រាផលិតភាពដល់ទៅ ៤០% ដូចនេះអ្នកគួរបែងចែកការងារផ្សេងៗគ្នា និង បំពេញតាមកាលវិភាគឲ្យបានល្អ។

៤.  ប្រើគោលការណ៍២នាទី (two-minute rule)៖ អ្នកនិពន្ធសៀវភៅ Getting Things Done បានបញ្ជាក់ថាការបំពេញការងារឲ្យបានរហ័សនឹងអាចជួយបង្កើនភាពសកម្មបានដោយមានប្រសិទ្ធិភាព។ តាមគោលការណ៍នេះអ្នកគួរបំពេញការងារតូចៗឲ្យបានលឿនបំផុតនោះអ្នកអាចចំណេញពេលវេលាច្រើនសម្រាប់ការងារផ្សេង។

៥. រៀបចំកាលវិភាគមុន១យប់៖ អ្នកអាចរៀបចំកាលវិភាគ ឬ ធ្វើគម្រោងសកម្មភាពសំរាប់ថ្ងៃខាងមុខជាស្រេចពីល្ងាច ឬ​ យប់ម្សិល ដូចនេះអ្នកនឹងដឹងថាគួរបំពេញការងារណាមុន​ ឬ​ ក្រោយ។

Photo by:The conversation

៦. សិក្សាពីចំណេះដឹងទូទៅឲ្យបានច្រើន៖ ចំណាយពេលរៀនពីអ្វីថ្មីៗឲ្យបានច្រើន នៅពេលទំនេរប្រសើរជាងនៅមួយកន្លែងហើយប្រើប្រព័ន្ធសង្គមរយៈច្រើនម៉ោង។ បែបនេះខួរក្បាលអ្នកនឹងដំណើរការបានល្អ និង មានផ្ទុកនូវទិន្នន័យចំណេះដឹងធំទូលាយ។

៧. រៀបចំខ្លួនឲ្យមានសណ្ដាប់ធ្នាប់៖ រៀបចំតុនៅកន្លែងការងារ និង រៀបចំខ្លួនឲ្យមានរបៀបរៀបរយដើម្បីកាត់បន្ថយស្ត្រេស និង​ បង្កើនសមត្ថភាពផ្ដោតអារម្មណ៍។

៨. កាត់បន្ថយការប្រើប្រព៍ន្ធឌីជីថល៖ ប្រព័ន្ធឌីជីថល និង ប្រព្រ័ន្ធសង្គមដូចជា Facebook Instagram Twitter Youtube ឬ game នៅក្នុងទូរស័ព្ទជាដើមអាចឲ្យអ្នកបែកអារម្មណ៍ក្នុងការបំពេញការងារបាន។

៩. រៀបចំកាលវិភាគ និង គម្រោងច្បាស់លាស់៖ មុនពេលបំពេញការងារអ្នកគួររៀបចំគម្រោងការងារឲ្យបានច្បាស់លាស់នោះទើបអ្នកអាចសំរេចការងារបានលឿន​ មានប្រសិទ្ធិភាព និង តាមពេលកំណត់។

១០. គេងឲ្យបានគ្រប់គ្រាប់៖ ការគេងបានគ្រប់គ្រាន់ជួយជំរុញថាមពល និង​ សមត្ថភាពការគិត។

 

ប្រភព៖ Forbes.com II www.forbes.com, Healthline II  www.healthline.com