Blog detail

Dec 19, 2020

អាហារ ៥ មុខដែលជួយដល់ការបន្ទោរបង់

បញ្ហាទល់លាមក កើតឡើងដោយសារការចុះខ្សោយនៃពោះវៀនក្នុងការបញ្ជូនអាហារ កង្វះខាតនៃកាកសរសៃហ្វាយប៊ឺ (fiber) បញ្ហាអាយុ និងភាពអសកម្មនៃរាងកាយ។ ដើម្បីជួយសម្រួលដល់ការបន្ទោរបង់ លោកអ្នកគួរធ្វើការទទួលទានអាហារដូចខាងក្រោមនេះ៖

១. ដំឡូងជ្វា៖ នៅក្នុងដំឡូងជ្វាមានផ្ទុកនូវសារធាតុហ្វាយប៊ឺ (fiber) ជាច្រើន​ ដែលមានប្រយោជន៍ជួយដល់បញ្ហាទល់លាមក ឲ្យមានភាពល្អប្រសើរជាងមុន។

Photo by:BBC Good Food

២. សណ្តែក៖ សណ្តែកក៏សម្បូរទៅដោយសារធាតុហ្វាយប៊ឺ (fiber) ដែលជួយសម្រួលដល់ការបន្ទោរបង់ជារៀងរាល់ថ្ងៃ។

៣.  គ្រាប់ជី៖ សារធាតុហ្វាយប៊ឺ (fiber) ដែលអាចរលាយនៅក្នុងទឹក ដែលមាននៅក្នុងគ្រាប់ជីអាចជួយឲ្យលោកអ្នកជៀសផុតពីបញ្ហាទល់លាមកបាន ដោយសារតែគ្រាប់ជីផ្តល់ជាតិសំណើម និងជាតិរំអិលដល់លាមក។

Photo by: unsplash 

៤. ផ្លែប័រ៖ ផ្លែប័រ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើនយ៉ាង ដែលអាចជួយដល់សុខភាពរបស់រាងកាយ រួមទាំងសុខភាពពោះវៀនផងដែរ។

 

៥. បន្លែបៃតង៖ នៅក្នុងពពួកបន្លែពណ៌បៃតងដូចជា​ ស្ពៃក្តោប ខាត់ណា សម្បូរទៅដោយវីតាមីនខេ (K) វីតាមីន (C) និងហ្វូលិចអាស៊ីត (folic acid) ក៏ដូចជា ហ្វាយប៊ឺ (fiber) ដែលអាចជួយសម្រួលដល់ការបន្ទោរបង់ និងការពារពីបញ្ហាទល់លាមក។

ប្រភព៖ Healthline II https://www.healthline.com/