Blog detail

Dec 18, 2020

ជំងឺមហារីកស្បែកលើកុមារ​ Melanoma

១. តើអ្វីទៅជាជំងឺមហារីកស្បែក Melanoma? 

Melanoma ជាជំងឺមហារីកស្បែកកម្រ និង ធ្ងន់ធ្ងរខ្លាំងបំផុតដែលអាចកើតឡើងលើមនុស្សពេញវ័យ ជំទង់ និង កុមារព្រោះវាវិវត្ត និង រាលដាលលឿនដោយពិបាកនឹងកត់សម្គាល់។​ Melanoma មានដំណាក់កាលច្រើន ហើយវាមានលក្ខណ: ជាប្រជ្រុយនៅដំណាក់កាលដំបូង និង វិវត្តបន្តទៅសារពាង្គកាយនៅដំណាក់កាលបន្ទាប់។

Photo by:Miami centre for Dermatology

២. រោគសញ្ញា៖ មានការផ្លាស់ប្ដូរព័ណ៌ រូបរាង និង​​ ទំហំប្រជ្រុយ ប្រជ្រុយដែលមានការឈឺចាប់ និង មិនជាសះស្បើយ រមាស់ប្រជ្រុយ នឹងមានឈាម មានដុំសាច់ដែលរលោង និង របក និង​ បើមានស្នាមខ្មៅក្នុងក្រចកដៃ ឬ ជើង (ទោះបីអ្នកគ្មានជំងឺក្រចកក្ដី)។

Photo by:Healthgrades

៣. មូលហេតុ៖ គ្មានមូលហេតុច្បាស់លាស់ ប៉ុន្តែ ៩០% នៃអ្នកដែលមានជំងឺនេះត្រូវបានជឿថាកើតដោយសារការទទួលកម្មរស្មី UV ដែលគ្រោះថ្នាក់ដល់ស្បែក។

៤. រោគវិនិច្ឆ័យ៖​ ការធ្វើកោសល្យវិច័យស្បែក ការសិក្សាពីវិវត្តន៍របស់ប្រជ្រុយ និង ប្រវត្តិជម្ងឺរបស់គ្រួសារ។

៥. ការព្យាបាល៖​ ការព្យាបាលខុសគ្នាទៅតាមដំណាក់កាលនៃជំងឺ។ ជាទូទៅទាក់ទងនឹងដំណាក់កាលទាំងអស់គឺវេជ្ជបណ្ឌិតអាចនឹងវះកាត់យកបរិវេណស្បែកដែលមានប្រជ្រុយ​ ឬ ដុំសាច់ដើម្បីកាត់បន្ថយការលូតលាស់នៃការាលដាល។

៦. វិធីបង្ការ ៖ ជៀសវាងកុំឲ្យកុមារត្រូវកម្ដៅ UV ខ្លាំង ដោយឲ្យពួកគាត់ចេញតែពេលព្រឹក ឬ ជិតព្រលប់​ ឬ លាបគ្រីមកាពារកម្ដៅព្រះអាទិត្យ និង ស្លៀកពាក់ការពារស្បែកឲ្យបានជិត។

ប្រភព៖ Healthline II www.healthline.com Medicalnewstoday II www.medicalnewstoday.com