Blog detail

Dec 18, 2020

តើការអង្គុយច្រើនមានផលប៉ះពាល់ដល់សុខភាព ដែរឬទេ?

នៅក្នុងសង្គមបច្ចុប្បន្ននេះមនុស្សត្រូវការអង្គុយច្រើនដើម្បីបំពេញការងារប្រចាំថ្ងៃ ហើយពួកគេមិនសូវមានពេលក្នុងបញ្ចេញពលកម្មឬបញ្ចេញជាតិពុលនៅក្នុងខ្លួននោះទេ ដែលជាហេតុបណ្តាលឲ្យពួកគេ ជួបប្រទះនឹងបញ្ហាសុខភាពផងដែរ។ លោកអ្នកគួរធ្វើការជិះកង់ ដើរ រត់ ឡើងជណ្តើរ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់​ ដើម្បីបញ្ចៀសការប៉ះពាល់ដល់សុខភាពទាំងនេះ៖ 

Photo by: Grand news

១. ថយការដុតជាតិកាឡូរី៖ ការអង្គុយ ឬការទេ្រតខ្លួនសុទ្ធសឹងតែជាសកម្មភាពដែលចំណាយកម្លាំងតិចតួច ដែលវាប៉ះពាល់ដល់ការដុតសារធាតុកាឡូរីនៅក្នុងរាងកាយ ដែលធ្វើឲ្យលោកអ្នកឡើងទម្ងន់។

២. ប្រឈមមុខនឹងការស្លាប់មុនអាយុ៖ ការសិក្សា​​បានបង្ហាញថា មនុស្សដែលធ្វើការអង្គុយច្រើនប្រឈមមុខនឹងការស្លាប់ប្រមាណពី ២២ ទៅ ៤៩ ភាគរយ។

៣. កើតជំងឺកាចសាហាវផ្សេងៗ៖ ការអង្គុយច្រើនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង​ និងអាចបណ្តាលឲ្យកើតជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង  ជំងឺមហារីកផ្សេងៗ។

Photo by: Physicians Premier

៤. សាច់ដុំចុះខ្សោយ៖ នៅពេលលោកអ្នកអង្គុយ​ច្រើន សាច់ដុំរបស់លោកអ្នកមិនបានធ្វើការនោះឡើយ​ ជាហេតុដែលនាំឲ្យសាច់ដុំទាំងនោះរងការខូចខាត និងចុះខ្សោយ។ 

 

៥. ស្ទះសរសៃឈាម៖ លំហូរឈាមនៅក្នុងរាងកាយអាចកកស្ទះបាន ប្រសិនបើលោកអ្នកពុំសូវបានបញ្ចេញសកម្មភាពផ្សេងៗក្រៅពីការអង្គុយ ដូចជា ការដើរ​ ការរត់ ការឈរ​ ការជិះកង់។​

ប្រភព៖ Healthline II www.healthline.com,BetterHealth II www.betterhealth.vic.gov.au