Blog detail

Dec 18, 2020

គន្លឹះទាំង ៦ ចំណុចក្នុងការបំបាត់បញ្ហាស្ងួតច្រមុះ

អ្នកគ្រប់គ្នាប្រាកដជាបានជួបប្រទះនូវបញ្ហាស្ងូតច្រមុះនារដូវត្រជាក់នេះ។ អាការៈនេះកើតឡើងដោយសារតែខ្យល់នារដូវនេះមានលក្ខណៈស្ងួត​​​​ គ្មានជាតិសំណើមដែលបង្កឲ្យច្រមុះមានអាការៈស្ងួត​ ជួនកាលវាធ្វើឲ្យតឹងនៅក្នុងច្រមុះដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។​​​ ដូចនេះដើម្បីដោះស្រាយនូវបញ្ហានេះ លោកអ្នកគួរអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖

Photo by:P CBD Oil

១. ប្រើប្រាស់ក្រមួន (Petroleum Jelly)៖ លាបក្រមួននៅខាងផ្នែកខាងក្នុងនៃច្រមុះដោយប្រើម្រាមដៃ​​​ ឬវត្ថុស្អាតដើម្បីផ្ដល់ជាតិសំណើមក្នុងច្រមុះ។ 

២. ​ប្រើប្រាស់ម៉ាស៊ីនចំហាយទឹក៖ មុនពេលចូលគេង លោកអ្នកគួរប្រើប្រាស់ម៉ាស៊ីនចំហាយទឹកដើម្បីផ្ដល់សារធាតុសំណើមទៅដល់ច្រមុះ ដើម្បីងាយស្រួលក្នុងការដកដង្ហើមនៅពេលគេង។​​ 

៣.​ ស្រ្ពាយ៍បាញ់ច្រមុះ៖ ការប្រើប្រាស់​ស្រ្ពាយ៍បាញ់ច្រមុះ ជួយផ្ដល់ជាតិសំណើម សម្អាតជាតិកខ្វក់ ធូលីចេញពីក្នុងច្រមុះដែលសម្រួលដល់ផ្លូវដង្ហើម និងកាត់បន្ថយអាការៈតឹងច្រមុះ។

Photo by :Geelong Medical& Health Group

៤.​​ ជួតរន្ធច្រមុះ៖ យកក្រណាត់ស្អាតជ្រលក់ទឹកហើយយកមកជូតនៅរន្ធច្រមុះ។ ការអនុវត្តបែបនេះនឹងធ្វើឲ្យរន្ធច្រមុះមានជាតិសំណើមទឹក និងមិនរលាក។

៥.​​ ស្ទីម ឬសោណា៖ លោកអ្នកគួរស្ទីម ឬសោណាដើម្បីបំបាត់អាការៈស្ងួតច្រមុះ​​​ តឹងច្រមុះ និងធ្វើឲ្យស្រួលដង្ហើម។ ចំហាយក្ដៅទាំងនោះជួយឲ្យបំបាត់ជំងឺផ្ដាសាយបានផងដែរ។ 

៦. ពិសារទឹក៖ លោកអ្នកគួរពិសារទឹកឲ្យបានច្រើនដូចជា​ តែជាដើមដើម្បីឲ្យមានជាតិទឹកនៅក្នុងខ្លួនជៀសវាងការស្ងូតនៅខ្លួន​ដែលធ្វើឲ្យស្ងូតនៅក្នុងច្រមុះផងដែរ។

 

ប្រភព៖ healthline II https://www.healthline.com/health/cold-flu/ways-to-treat-dry-nose#bonus-tip