Blog detail

Dec 17, 2019

៦​ វិធី​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នៅ​ពេល​យប់

១. រៀប​ចំ​បន្ទប់​គេង​របស់​អ្នក​ឲ្យ​មាន​ផា​សុខភាព

Photo by Devin Kleu on Unsplash

Photo by Devin Kleu on Unsplash

 

អ្នក​គួរ​រៀប​ចំ​បន្ទប់​គេង​របស់​អ្នក​ឲ្យ ស្ងាត់ ងងឹត និង ត្រជាក់។ ម្យ៉ាងទៀត អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅលើ ខ្នើយ ភួយ និង​ ពូក ​ដែល​អ្នក​គេង​ដែរ ព្រោះបើ​អ្នក​គេង​លើ​ខ្នើយ​រឹង​ និង មិន​សូវ​មាន​ផាសុខភាពនោះ អ្នក​ក៏​មិន​អាច​គេង​លក់​ស្រួល​ដែរ។ ម្យ៉ាង ចំពោះអ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង អ្នក​តែង​ឮសំលេងនិងពន្លឺ​ដែល​គួរ​ឲ្យ​រំខាន​ពី​ខាង​ក្រៅ ដូច្នេះអ្នក​គួរ​ប្រើ​កាស​ត្រចៀក​ និង ម៉ាស​បិទភ្នែក​ ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆាប់​គេង​លក់​ផងដែរ។ 

 

២. ចូល​គេង និង ក្រោក​ពីគេង​ឲ្យ​ទៀង​ទាត់ ជា​រៀង​រាល់​ថ្ងៃ


Photo by Umanoide on Unsplash

ងាយស្រួល​និយាយ តែ​ពិបាក​ក្នុង​ការ​ធ្វើ ប៉ុន្តែ បើ​សិន​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​មក​គេង​លក់​ស្កប់​ស្កល់​វិញ អ្នក​គួរ​តែ​ធ្វើ​វា។ ពិត​ណាស់ ជា​រៀង​រាល់​យប់​ បើ​អ្នក​ចូល​គេង​នៅម៉ោង​ប៉ុន្មាន អ្នក​គួរ​តែ​ចូល​គេង​ម៉ោង​នោះជា​រៀង​រាល់​ថ្ងៃ មិនថាតែថ្ងៃចុងសប្តាហ៍ ព្រម​ទាំង​ក្រោក​ឡើង​នៅ​ម៉ោង​តែ​មួយ​រាល់​ថ្ងៃ​ដូចគ្នា។​

 

៣. ប្រុង​ប្រយ័ត្ន​ចំពោះ អាហារ​ដែល​អ្នក​បរិភោគ


Photo by Dan Gold on Unsplash

តើអ្នក​ចូល​ចិត្ត​ញាំអាហារ​ច្រើន​នៅ​ពេល​ល្ងាច តើ​មែនទេ? អាហារ​ដែលអ្នក​​បរិភោគពេល​ល្ងាច​គួរ​តែ​មាន​ដូចជា ចេក ទឹក​ដោះគោ ហើយអ្នក​គួរ​ជៀសវាង អាហាររឹង អាហារជាតិ​ស្ករ​ច្រើន និង អាហារហឹរ ។ អ្នក​ត្រូវ​ញាំអាហារ​ឲ្យ​បាន ២​ ម៉ោង​មុន​ពេល​ចូលគេង ហើយ​ហើយអ្នក​មិន​គួរ​ញាំអាហារ​ពេល​ល្ងាចច្រើនពេកនោះទេ។ ម្យ៉ាងទៀត ដើម្បី​ការពារ​មិន​ឲ្យ​អ្នក​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់​ពេល​យប់ អ្នក​គួរ​​ផឹក​ទឹក​ពី​ភ្លឺ ហើយ​មិន​គួរទទួល​ទាន​ទឹក ឬ អាហារ​មានជាតិទឹក​ច្រើន​រយៈពេលក្រោម១​ម៉ោង​មុន​ចូល​គេងឡើយ។ 

 

៤. កុំ​ប្រើ​ប្រាស់​គ្រឿង​អេឡិច​ត្រូនិច​មុន​ពេល​គេង​

Photo by Matthew T Rader on Unsplash

ពេល​ចូល​គេង និង ពេល​ភ្ញាក់​ឡើង អ្នក​ចូល​ចិត្ត​ឆែក​​មើល ហ្វេស​ប៉ុក Instagram ឬ អ៊ីម៉ែល​ តើ​មែន​ទេ? តែ​ចាប់​ពី​ពេល​នេះ​ទៅ អ្នក​មិន​គួរ​ធ្វើ​វា​ទៀតទេ។ ការសិក្សា​មួយ​បាន​បង្ហាញថា ពន្លឺពណ៌​ខៀវ​ដែល​ចេញពី​ទូរស័ព្ទ​ដៃ កុំព្យូទ័រ ឬ Tablet ​របស់​អ្នក កាត់​បន្ថយ​ការ​ងងុយគេងនៅពេល​ល្ងាច និង​កាត់​បន្ថយការបង្កើត​អរម៉ូន ម៉េឡាតូនីន ដែល​ជាអរម៉ូន​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​សម្រាក និង គេង​លក់ទៀត​ផង។ ​អ្នក​គួរ​អាន​សៀវភៅ ឬ ស្តាប់​តន្ត្រីណា​ដែលធ្វើ​ឲ្យ​អ្នក​បាត់​នឿយ​ហត់​ទើប​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។ 

 

៥. ធ្វើ​លំហាត់​ប្រាណពេល​ល្ងាច 

Photo by Ev on Unsplash

ពេល​ល្ងាច​ អ្នក​គួរ​ចំណាយ​ពេល​ពី ២០ ទៅ ៣០ នាទី ដើរ ឬ រត់​តិច​ៗ ក៏ដូចជា​ការហាត់​ប្រាណផ្សេងៗ។ ការហាត់​ប្រាណ​​​​ជួយឲ្យ​អ្នក​ងងុយ​គេង​ឆាប់​រហ័ស។

៦. ងូត​ទឹក​ក្តៅ​អ៊ុនៗ 

 

ពេល​អ្នក​ងូត​ទឹក​ក្តៅ អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ប្លែក ហើយ​ណា​មួយ ទឹក​ក្តៅធ្វើ​ឲ្យ​ចរន្ត​ឈាម​អ្នក​ដើរ​ស្រួល និង ធ្វើ​ឲ្យ​រាង​កាយ​អ្នក​បាន​សម្រាក។ 

 

ទាំង​នេះ​គឺជា​វិធី​មួយ​ចំនួន​​​ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​ការ​គេង​ដ៏​ស្កបស្កល់​​។ វិធី​សាស្ត្រទាំង​នេះ មិន​មែន​ថា​អាច​មាន​ប្រសិទ្ធីភាព​ភ្លាមៗនោះទេ ប៉ុន្តែ បើ​អ្នក​អាច​ធ្វើ​បាន​ទៀង​ទាត់ អ្នក​នឹង​ឃើញ​លទ្ធផល​បាន​យ៉ាង​ឆាប់​រហ័ស។