
Nov 26, 2019
សញ្ញាចំនួន ៥ ដែលបង្ហាញថាអ្នកអាចមានបញ្ហាដំណេក
តើអ្នកដឹងដោយរបៀបណាថាតើពេលណាដែលអ្នកគ្រាន់តែអស់កម្លាំងធម្មតា ឬ អ្នកមានបញ្ហាដំណេក? មនុស្សគ្រប់គ្នាតែងមានការគេងមិនលក់ គ្រាន់តែថាវាកើតឡើងម្តងម្កាល ឬ ញឹកញាប់។ ក៏ប៉ុន្តែ បើសិនជាបញ្ហាការគេងមិនលក់របស់អ្នកនៅតែបន្តរហូតនោះ អ្នកប្រហែលជាត្រូវទៅជួយគ្រូពេទ្យដើម្បីពិនិត្យអាការហើយ។ អាការៈខាងក្រោមគឺជាសញ្ញាមួយចំនួនដែលអ្នកគួរតែតាមដាន ព្រោះពួកវាអាចជាសញ្ញាដែលបង្ហាញថាអ្នកមានបញ្ហាដំណេក។
១. អ្នកនៅតែអស់កម្លាំងទោះបីជាអ្នកគេងបានគ្រប់គ្រាន់ក៏ដោយ
Photo by Adrian Swancar on Unsplash
បញ្ហាគឺថា អ្នកគេងបានប្រាំបីម៉ោងហើយ តែពេលភ្ញាក់ឡើង អ្នកនៅតែមានអារម្មណ៍អស់កម្លាំង និង មិនស្រស់ស្រាយសោះ។ ពេលអ្នកកំពុងគេង ជាធម្មតារាងកាយអ្នកផ្លាស់ប្តូរ រវាងពេលដែលអ្នកគេងលក់រលេវៗ និង ពេលគេងលក់ស្កប់ស្កល់ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់ៗក្នុងពេលគេង។ ប្រសិនបើអ្នកនៅតែងងុយគេងបន្ទាប់ពីគេងបានពេញមួយយប់ហើយ ឱកាសគឺថាមានអ្វីមួយកើតឡើងដែលរាវាំង រាងកាយនិងខួរក្បាលរបស់អ្នកមិនឱ្យអ្នកគេងឲ្យបានស្កប់ស្កល់ ជាហេតុនាំឲ្យអ្នកអស់កម្លាំង។
២. ការស្រមុក
អ្នកតែងគិតថា ការស្រមុកក្នុងពេលគេងគឺជារឿងធម្មតា។ ការស្រមុកអាចនឹងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរដល់អ្នក តែវាអាចជាសញ្ញាបង្ហាញថាអ្នកមានអាការពិបាកដកដង្ហើមពេលគេង (Sleep Apnea) ដែលអាចនាំឲ្យមានគ្រោះថ្នាក់ព្រោះវារារាំងខ្យល់ដង្ហើម ធ្វើឲ្យអ្នកដកដង្ហើមញាប់ៗ មិនដល់គ្នា ឬ ឈប់ដកដង្ហើមពេលគេងតែម្តង។
៣. អ្នកតែងងងុយគេងពេលថ្ងៃ
Photo by Tonny Tran on Unsplash
បញ្ហាគឺថា អ្នកតែងងងុយគេងពេលអ្នកកំពុងធ្វើការ អានសៀវភៅ ឬ ពេលបើកឡានជាដើម។ ការពិតទៅ វាជាការធម្មតាដែលនឿយហត់ ឬ អស់កម្លាំង ប៉ុន្តែបើអ្នកចាប់ផ្តើមងងុយគេងពេលថ្ងៃ ខ្លាំង និង ញឹកញាប់ពេក អ្នកគួរត្រូវពិចារណាហើយថា តើវាមកពីអ្នកគេងមិនបានគ្រប់គ្រាន់ ឬ ក៏អ្នកអាចមានបញ្ហាដំណេក។
៤. អ្នកតែងមានបញ្ហាគេងមិនលក់
Photo by Alexandra Gorn on Unsplash
ក្រោយពីអស់កម្លាំងនៅកន្លែងធ្វើការពេញមួយថ្ងៃ អ្នកនៅតែគេងមិនលកជារៀងរាល់យប់។ អ្នកខ្លះគិតថា ការគេងមិនលក់នេះគ្រាន់តែជាអាការទូទៅ ហើយ គិតថាវានឹងបាត់ទៅវិញក្នុងពេលណាមួយ តែបើសិនជាអ្នកមានបញ្ហានេះចាប់ពីមួយខែឡើងទៅ អ្នកគួរតែទៅពិគ្រោះជាមួយពេទ្យ ដើម្បីធ្វើយ៉ាងណាឲ្យការគេងរបស់អ្នកត្រឡប់មកដូចសភាពដើមវិញ។
៥. ទម្លាប់គេងមួយមុខក៏ប្រហែលមិនមែនជាបញ្ហាតែមួយមុខនោះដែរ
Photo by Volkan Olmez on Unsplash
ជួនកាល ហេតុផលដែលអ្នកតែងគេងមិនលក់ និង មានបញ្ហាដំណេកគឺក៏ព្រោះតែអ្នកមានស្ថានភាពសុខភាពរ៉ាំរៃមួយចំនួន ដូចជាជំងឺបាក់ទឹកចិត្ត ជំងឺផ្លូវចិត្ត ជំងឺចុករោយលើរាងកាយ (ចុកជើងជាដើម) ដែលធ្វើឲ្យអ្នកពិបាកគេងលក់។ តែទោះបីយ៉ាងណា បើសិនជាអ្នកមានបញ្ហាទាំងអស់នេះ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលអ្នកមានបញ្ហាខ្លាំងជាងនេះ។