Blog detail

Nov 26, 2019

សារៈសំខាន់​ចំនួន ៧ ដែល​បាន​ពី​ផ្លែ​ចេក

ផ្លែចេក​គឺប្រភពអាហារ​ដែល​មិន​ត្រឹម​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​មាន​ទៅដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង ដែល​មាន​អត្ថប្រយោជន៍ទៅ​ដល់​សុខភាពរបស់​អ្នក។ ផ្លែចេក​គឺជា​អាហារ​សម្រន់​ដែល​អ្នក​ងាយ​រក​បាន​និង ស្រួល​ដាក់​តាម​ខ្លួន​។​ បន្ទាប់​ពី​បាន​ដឹកងពីអត្ថប្រយោជន៍របស់​​ផ្លែចេកខាង​ក្រោមនេះហើយ យើងជឿជាក់​ថាអ្នក​នឹង​ត្រឡប់​មក​ចូល​ចិត្ត​ផ្លែចេក​ហើយ។ 

១​. ​សំបូរ​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​សម្រាប់​រាងកាយ

ផ្លែចេក​ជា​ប្រភេទអាហារ​សំបូរ​សារធាតុ​ចិញ្ចឹម​ច្រើន​មុខ​ដែ​ល​មាន​ដូចជា វីតាមីន B6   វីតាមីន C ជាតិ​សរសៃ (Fibre) ប៉ូតាស្យូម ប្រូតេអ៊ីន សារជាតិដែក ម៉ាញេស្យូម និង សារធាតុបន្ទាប់​បន្សំ​ផ្សេងទៀត។ 

២. ផ្លែចេកអាច​ជួយទៅ​ដល់​ប្រព័ន្ធរំលាយអាហារ

សារជាតិ​សរសៃរដែល​មាន​នៅ​ក្នុង​ផ្លែចេក​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ទៅ​ដល់​ការរំលាយ​អាហារ​របស់​អ្នក។​ ផ្លែចេក​មួយ​ជា​ធម្មតា​មាន​សារធាតុ​សរសៃរ​ប្រមាណ​ ៣ ក្រាម។ 

៣. ផ្លែចេក​អាច​ជួយ​ឲ្យ​អ្នក​ស្រ​ក​ទម្ងន់

Photo by i yunmai on Unsplash

ជា​ធម្មតាផ្លែចេក​​មាន​កាឡូរីតិច ដែល​ចេក​មួយ​មានប្រហែល​ជា​ ១០០ កាឡូរី​ប៉ុណ្ណោះ ប៉ុន្តែ​វា​សំបូរទៅ​ដោយ​សារធាតុ​ចិញ្ចិម​​ ហើយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​ មិន​សូវ​ឃ្លាន​ផង។  

៤. ផ្លែចេក​អាចជួយ​ទៅដល់​សុខភាពបេះដូង​របស់អ្នក

Photo by Alexandru Acea on Unsplash

ផ្លែចេក​សំបូរសារធាតុ ប៉ូតាស្យូម ​ដែលជា​ជាតិ​រ៉ែដែល​សំខាន់​សម្រាប់​សុខភាព​បេះដូង ពិសេសក្នុង​ការ​គ្រប់​គ្រង​សម្ពាធឈាម​របស់​អ្នក។ ការដែល​បរិភោគ​អាហារដែល​សំបូរ​ប៉ូតាស្យូម ​អាចជួយ​កាត់​បន្ថយ​សម្ពាធឈាម​ឡើង​ខ្ពស់ និង​ឱកាស​កើត​ជំងឹ​បេះ​ដូង​បាន​ដល់​ទៅ ២៧%​។

៥ ផ្លែចេក​ធ្វើ​ឲ្យអ្នក​ឆាប់​ឆ្អែត ព្រម​ទាំង​ងាយស្រួល​រក​ញាំ

ផ្លែចេក​មិន​ត្រឹម​តែ​សំបូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗសម្រាប់​រាង្គកាយ​ប៉ុណ្ណោះទេ តែវា​ក៏ជាអាហារ​ដែល​ងាយ​ស្រួល​ញ៉ាំផង​ដែរ។ អ្នក​អាច​ញាំ​ចេក​បានជាមួយយ៉ាអួ ដាក់​ក្នុង​ទឹក​ក្រឡុក​ជំនួស​ស្ករ ឬ​ញាំ​វាទទេ​ក៏បាន។ ម្យ៉ាង​ទៀត ចេក​សំបូរ​សារធាតុ Pectin (ផៃទីន) 

និង Resistant Starch ដែល​ជា​សារធាតុដែល​ធ្វើ​មិន​ឲ្យអ្នកមានអារម្មណ៍​ឃ្លាន ព្រម​ទាំង​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត។ 

៦. ផ្លែចេក​អាច​ជួយ​ដល់​សុខភាព​តំរង​នោម​របស់​អ្នក

ប៉ូតាស្យូម​ដែល​មាន​ក្នុង​ផ្លែចេកមាន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​សម្ពាធឈាម ព្រមទាំង​ជួយ​ដល់​សុខភាព​តំរង​នោម​របស់​អ្នក។៊ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​បរិភោគ​ផ្លែចេក​ពី ៤ ទៅ ៦ ដង​ក្នុង​មួយ​សប្តាហ៏ មាន​ឱកាស ៥០ ភាគរយតិចជាងអ្នកដែលមិនបរិភោគ​​​​​ ក្នុង​ការ​វិវត្តទៅ​រកជំងឺតម្រងនោម។

Photo by Brett Jordan on Unsplash

៧. ផ្លែចេក​ជួយ​ដល់​អ្នក​ពេល​លេង​កីឡា ឬ ហាត់​ប្រាណ

គេតែងនិយាយថា ផ្លែ​ចេក​ល្អ​សម្រាប់អ្នក​លេង​កីឡាដោយ​សារ​តែ​សារធាតុ​រ៉ែរបស់​វា។ ជា​ធម្មតា ការញាំ​ផ្លែចេក​អាចជួយ​កាត់​បន្ថយ​ការ​គ្រេច ឬ ឈឺ​សាច់​ដុំ កំឡុង​ពេល​ហាត់​ប្រាណឬលេង​កីឡា​។ វាក៏ជួយ​ផ្តល់​ថាម​ពល​គ្រប់​គ្រាន់​នៅពេលអ្នក​ធ្វើ​សកម្មភាព​ទាំង​នេះ​ផង​ដែរ។