Blog detail

Sep 22, 2022

អ្នកវិទ្យាសាស្ត្រចិន បង្កើតម៉ាស ដែលអាចសម្គាល់​វីរុសកូវីដ ក្នុងខ្យល់

អ្នកស្រាវជ្រាវចិន បានផលិតម៉ាសម្យ៉ាង ដែលអាចប្រាប់ឱ្យអ្នកប្រើប្រាស់ ដឹងថា ខ្លួនកំពុងប្រឈមនឹងវីរុសកូវីដ-១៩ ឬវីរុសគ្រុនផ្ដាសាយ។

 

គេបានផលិត Sensor ដាក់នៅក្នុងម៉ាសប្រភេទថ្មីនេះ ដែលវាមានសមត្ថភាពសម្គាល់វីរុសកូវីដ-១៩ និងវីរុសគ្រុនផ្ដាសាយ H5N1 និង H1N1 នៅក្នុងខ្យល់ ត្រឹមរយៈពេល ១០នាទីយ៉ាងខ្លី។ ព័ត៌មានអំពីលទ្ធផលសម្គាល់វីរុស នឹងត្រូវផ្ដល់ទៅអ្នកប្រើប្រាស់ឱ្យដឹង តាមរយៈការជូនដំណឹង (Notification) នៅលើឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទដៃតភ្ជាប់។ ម៉ាសថ្មីនេះ ក៏មានមកជាមួយនូវថ្មសាកផងដែរ។

 

មកដល់ពេលនេះ ក្នុងប្រទេសចិន ការពាក់ម៉ាសនៅតែត្រូវបានអនុវត្តយ៉ាងទូលំទូលាយ គោរពតាមវិធានការកូវីដសូន្យរបស់រដ្ឋាភិបាលចិន។ អ្នកស្រាវជ្រាវទាំងនោះ បានលើកឡើងថា ឧបករណ៍នេះ ជាជម្រើសល្អបំផុត ក្នុងទីកន្លែងបិទជិត ដែលមានហានិភ័យឆ្លងខ្ពស់។ ពួកគេ ក៏កំពុងតែធ្វើការទៅលើការបង្កើនប្រសិទ្ធភាពនៃរយៈពេលសម្គាល់មេរោគ និងសមត្ថភាពសម្គាល់មេរោគរបស់ឧបករណ៍នេះបន្តទៀត៕

 

ប្រភព៖ The Sydney Morning Herald II https://www.smh.com.au/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង