Blog detail

Sep 02, 2022

FDA អាមេរិក អនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ​វ៉ាក់សាំងកូវីដកែច្នៃពី Moderna និង Pfizer ដើម្បីប្រឆាំងអូមីក្រុងបំប្លែងខ្លួន

FDA របស់សហរដ្ឋអាមេរិក បានផ្ដល់សិទ្ធិប្រើប្រាស់បន្ទាន់នូវថ្នាំ​វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ច្នៃពីវ៉ាក់សាំងពីរប្រភេទ (Updated Booster) គឺ Moderna និង Pfizer ដើម្បីប្រឆាំងមេរោគកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុងបំប្លែង BA.4 និង BA.5 ដែលនៅតែបន្តរាតត្បាតខ្លាំង នៅអាមេរិក​។

 

វ៉ាក់សាំងច្នៃថ្មីនេះ នឹងផ្ដល់ជូនប្រជាពលរដ្ឋអាមេរិក ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ហើយគេអាចចាក់បាន ក្នុងគម្លាត ២ខែក្រោយចាក់វ៉ាក់សាំងដូសចុងក្រោយ។ វ៉ាក់សាំងជំរុញថ្មីនេះ ជាវ៉ាក់សាំងដំបូងគេ ដែលត្រូវបានច្នៃថ្មី ដោយប្រើប្រាស់វ៉ាក់សាំងចាស់ពីរប្រភេទ ចូលគ្នា។ បច្ចេកវិទ្យា ដែលត្រូវបានច្នៃបញ្ចូលគ្នា គឺវ៉ាក់សាំង Moderna និង Pfizer ដែលមានបច្ចេកវិទ្យា mRNA ដូចគ្នា។

 

ហេតុអ្វីបានជាវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ត្រូវបានកែច្នៃ?

គោលបំណងចម្បងនៃការកែច្នៃវ៉ាក់សាំងដូសជំរុញថ្មី គឺប្រឆាំងនឹងអូមីក្រុងបំប្លែងខ្លួនពីរប្រភេទ រួមមាន BA.4 និង BA.5។ គួរបញ្ជាក់ផងដែរថា អូមីក្រុងពីរប្រភេទនេះ ជាមូលហេតុ នាំឱ្យ​កើនអត្រាឆ្លងកូវីដ-១៩ និងការចូល​សម្រាកក្នុង​មន្ទីរពេទ្យ នៅអាមេរិក​។ បច្ចុប្បន្ន អូមីក្រុង BA.4 និង BA.5 បង្ក ៨០% នៃករណីកូវីដ-១៩ ទាំងអស់ ក្នុងសហរដ្ឋអាមេរិក៕

 

ប្រភព៖ FDA II https://www.fda.gov/, CBS News II https://www.cbsnews.com/ & MD Anderson Cancer Center II https://www.mdanderson.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង