Blog detail

Sep 01, 2022

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir ស្ថិតក្នុងមន្ទីរពេទ្យ ព្យាបាលកូវីដ

 

 

លោក Mohamad Mahathir អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី មានអាយុ ៩៧ឆ្នាំ បានផ្ទុកកូវីដ១៩ និងកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ទទួលការថែទាំ។

 

ក្នុងករណីនេះ គេមិនបានបង្ហាញជាសាធារណៈ នូវរោគសញ្ញាកូវីដ១៩ ដែលលោក កំពុងជួបប្រទះនោះឡើយ។ ក៏ប៉ុន្តែគេដឹងថា អតីតនាយករដ្ឋមន្ត្រី ដែលកាន់អំណាច ជាងពីរទសវត្សរូបនេះ ធ្លាប់មានជំងឺបេះដូង និងមានប្រវត្តិគាំងបេះដូង ក៏ដូចជាទទួលការវះកាត់ពីមុនមក។

 

បើយោងតាមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Mahathir បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនបីដូសរួចមកហើយ។ ដូសចុងក្រោយរបស់លោក គឺនៅខែវិច្ឆិកា ឆ្នាំ២០២១។

 

មកត្រឹមពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបចំនួន ៤ ៧៨២ ៦២៤ករណី និងបាត់បង់ជីវិតសរុប ៣៦ ២១៦នាក់៕

 

ប្រភព៖ CNA II https://www.channelnewsasia.com/ & Worldometer II https://www.worldometers.info/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង