Blog detail

Aug 22, 2022

នាយករដ្ឋមន្ត្រីជប៉ុន ឆ្លងកូវីដ-១៩

 

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឆ្លង​កូវីដ១៩ ក្រោយត្រឡប់មកពីវិស្សមកាលរបស់ខ្លួន ហើយលោកគ្រោងនឹងធ្វើការពីផ្ទះ ចាប់ពីថ្ងៃចន្ទនេះទៅ។

 

លោក Kishida នាយក​រដ្ឋមន្ត្រីជប៉ុន ឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២១ ទើបចេញរោគសញ្ញាក្អក ក្ដៅខ្លួន កាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ និងធ្វើតេស្ត PCR ឃើញវិជ្ជមាននៅថ្ងៃអាទិត្យ។

 

ទន្ទឹមនឹងគ្នានេះដែរ ជប៉ុនកំពុងជួបប្រទះការងើបឡើងវិញនូវកូវីដ១៩ ក្នុងអត្រាខ្ពស់ គិតត្រឹមខែកក្កដា ដល់ខែសីហា។ កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ ទីក្រុងតូក្យូតែមួយប៉ុណ្ណោះ បានរកឃើញករណីឆ្លងដល់ទៅ ២៤ ៧៨០ករណី កៀកនឹងអត្រាខ្ពស់បំផុតក្នុងប្រទេសជប៉ុន។

 

ករណីឆ្លងទូទាំងប្រទេស បានវាយលុកអាជីវកម្មជាច្រើន ក្នុងប្រទេសជប៉ុន ប៉ុន្តែករណីស្លាប់នៅទាបនៅឡើយ និងបង្កផលរំខានក្នុងកម្រិតស្រាលប៉ុណ្ណោះ បើធៀបនឹងប្រទេសរីកចម្រើនផ្សេងទៀត៕

 

ប្រភព៖ Japan Times II https://www.japantimes.co.jp/ & CNA II https://www.channelnewsasia.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង