
Nov 26, 2019
អាហារ ៧ ប្រភេទដែលជួយដល់សុខភាពភ្នែកអ្នក
មនុស្សភាគច្រើនតែងគិតថា ការដែលសុខភាពភ្នែករបស់ពួកគេចុះខ្សោយគឺ ដោយសារតែភាពចាស់ និង ឬកត្តាបរិយាកាសខាងក្រៅ តែតាមការពិតទៅ កត្តាការរស់នៅប្រចាំថ្ងៃរបស់ពួកគេក៏មានផលប៉ះពាល់ទៅលើសុខភាពភ្នែកផងដែរ។ ចង់ដឹងថា តើអាហារបែបណាខ្លះដែលអាចឲ្យសុខភាពភ្នែករបស់អ្នកល្អប្រសើរ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរញាំ។
១. សាច់ត្រី
Photo by Caroline Attwood on Unsplash
អ្នកគួរបរិភោគសាច់ត្រីឲ្យបានច្រើន ពិសេសត្រីដែលសំបូរទៅដោយសារជាតិខ្លាញ់ ដែលជាប្រភព Omega 3 ដ៏សំខាន់។ ការសិក្សាមួយចំនួនបានបង្ហាញថា ត្រីដែលមានជាតិខ្លាញ់អាចជួយកុំឲ្យអ្នកមានភ្នែកស្ងួត ពិសេសភ្នែកស្ងួតដែលបង្កមកពីការចំណាយពេលយូរក្នុងការប្រើប្រាសកុំព្យូទ័រ។
២. គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ធញ្ញជាតិ
Photo by Maddi Bazzocco on Unsplash
គ្រាប់ធញ្ញជាតិសំបូរទៅដោយសារធាតុខ្លាញ់ Omega 3 ព្រមទាំងវីតាមីន E ដែលមាននាទីការពារភ្នែកពីផលប៉ះពាល់ឬជំងឺនានាដែលបង្កដោយភាពចាស់។
៣. ពពួកផ្លែក្រូច
Photo by Graphic Node on Unsplash
ផ្លែក្រូចដូចជា ក្រូចឆ្មារ ក្រូចផ្លុង ក្រូចពោធសាត់ និង ពពួកផ្លែក្រូចនានាសំបូរទៅដោយវីតាមីន C ដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រួវបានណែនាំពីការស្រាវជ្រាវមួយចំនួនថា មាននាទីការពារភ្នែកពីផលប៉ះពាល់ឬជំងឺនានាដែលបង្កដោយភាពចាស់។
៤. បន្លែពណ៌បៃតង
Photo by Dose Juice on Unsplash
បន្លែដែលមានពណ៌បៃតងចាស់ ត្រូវបានស្គាល់ថាជាប្រភពអាហារសំបូរវីតាមីន C និង វីតាមីន E។ ពួកវាក៏មាន វីតាមីន A ដែលអាចកាត់បន្ថយឱកាសនៃការកើតជំងឺភ្នែកដូចជា ជំងឺ AMD និងជំងឺភ្នែកឡើងបាយជាដើម។
៥. អាហារដែលមានពណ៌ទឹកក្រូច
Photo by Sharon Pittaway on Unsplash
អាហារដែលមានសាច់ពណ៌ទឹកក្រូច ដូចជា ការ៉ុត ដំឡូងជ្វា ស្វាយទុំ ជាដើម
សំបូរទៅដោយ beta-carotene ដែលជាប្រភពវីតាមីន A សម្រាប់ជួយទៅដល់សុខភាពភ្នែករបស់អ្នក ដូចជា ធ្វើឲ្យមានភ្នែកភ្លឺ អាចជួយឲ្យអ្នកមើលឃើញច្បាស់នៅពេលយប់ និង មាននាទីសំខាន់ក្នុងការជួយឲ្យភ្នែករបស់យើងមានសុខភាពល្អ ។ អាហារទាំងនេះក៏សំបូរវីតាមីន C និង E ផងដែរ។
៦. ស៊ុត
Photo by Vaishnav Chogale on Unsplash
ស៊ុតគឺជាប្រភពអាហារសំខាន់ដែលមានផ្ទុក វីតាមីន C E និង សង្គសី។ ម្យ៉ាង សារធាតុដែលមាននៅក្នុងស្នូលរបស់ស៊ុត មាននាទីរារាំងពន្លឺពណ៌ខៀវដែលគួរឲ្យគ្រោះថ្នាក់នោះ ពីការទៅបំផ្លាញរេទីន របស់កែវភ្នែកអ្នក។ វាក៏ជួយដល់សុខភាពភ្នែករបស់អ្នកផងដែរ។
៧. ទឹក
Photo by Kobu Agency on Unsplash
ទឹកសំខាន់ណាស់សម្រាប់សុខភាពរាងកាយ ក៏ដូចជា សុខភាពភ្នែករបស់អ្នកផងដែរ។ អ្នកគួរផឹកទឹកឲ្យបានច្រើនដើម្បីការពារកុំឲ្យរាងកាយខ្វះជាតិទឹក ហើយវាក៏អាចជួយកាត់បន្ថយអាការៈស្ងួតភ្នែកផងដែរ។