Blog detail

Aug 18, 2022

ករណីដំបូង Monkeypox ឆ្លងពីមនុស្ស ទៅសុនខ

 

 

WHO បានណែនាំឱ្យអ្នកជំងឺអុតស្វា នៅឱ្យឆ្ងាយពីសត្វចិញ្ចឹម ក្រោយរកឃើញករណីដំបូង ដែលឆ្លងពីមនុស្ស ទៅសុនខ។

 

ករណីនេះ បានកើតឡើង កាលពីសប្ដាហ៍មុន លើបុរស ២នាក់ និង​ឆ្កែរបស់ខ្លួន ប្រភេទ Italian greyhound រស់នៅក្នុងទីក្រុងប៉ា​រីស ប្រទេសបារាំង។ នេះជាករណីដំបូងបំផុត ដែលជំងឺអុតស្វា ត្រូវបានចម្លង​ពីមនុស្ស ទៅសត្វចិញ្ចឹម ជាពិសេសសុនខ។

 

អ្នកជំនាញសុខាភិបាល បានដឹងមុនថា ករណីឆ្លងបែបនេះ អាចនឹងកើតឡើង ដូចនេះហើយ ទើបគេបានណែនាំឱ្យមនុស្សរក្សាគម្លាតពីសត្វចិញ្ចឹម ប្រសិនបើមានផ្ទុកជំងឺអុតស្វា ដើម្បីទប់ស្កាត់ការរាលដាល ដែលអាចកើតមាន​​។ អ្នកជំនាញ ក៏បានណែនាំវិធីបង្ការចម្បងៗមួយចំនួន រួមមាន៖

. គ្រប់គ្រងសម្រាម និងកាកសំណល់ឱ្យបានល្អ

. ជៀសវាងសត្វកកេរ (កណ្ដុរ ឬកំប្រុក) និងសត្វផ្សេងៗ ជុំវិញផ្ទះ

 

ប្រភព៖ The Guardian II https://www.theguardian.com/international

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង