Blog detail

Aug 05, 2022

អាហ្វ្រិកខាងត្បូង រាយការណ៍ករណីដំបូង ដែលវ៉ាក់សាំងកូវីដ-១៩ បង្កឱ្យមនុស្សស្លាប់

និយ័តករសុខភាពអាហ្វ្រិកខាងត្បូង បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ អំពីទំនាក់ទំនងនៃការស្លាប់មនុស្សម្នាក់ នឹងវ៉ាក់សាំងកូវីដ១៩ ប្រភេទ J&J

 

កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ អាហ្វ្រិកខាងត្បូង បានរាយការណ៍ថា មនុស្សម្នាក់ កើតមានរោគសញ្ញា Guillian-Barre Syndrome (GBS) មិនយូរប៉ុន្មាន ក្រោយចាក់វ៉ាក់សាំង J&J Janssen។ ក្រោយចេញរោគសញ្ញា ជនរងគ្រោះត្រូវបានបំពាក់បំពង់ជំនួយដង្ហើម ប៉ុន្តែបាត់បង់ជីវិតក្រោយមក។

 

អ្នកជំនាញបានលើកឡើងថា ខណៈពេលកើតមានរោគសញ្ញា គេមិនឃើញមានមូលហេតុផ្សេង ដែលអាចបង្ករោគសញ្ញា Guillian-Barre Syndrome លើបុគ្គលម្នាក់នោះ​ឡើយ។ អាយុ និងអត្តសញ្ញាណរបស់ជនរងគ្រោះ ត្រូវបានគេរក្សាជាសម្ងាត់

 

J&J បានចេញបកស្រាយ តាមរយៈសារអ៊ីមែលថា រោគសញ្ញា GBS មានទំនាក់ទំនងនឹងវ៉ាក់សាំងច្រើនប្រភេទថ្នាំផ្សេងៗ ក៏ដូចជា វីរុស SARS-COV-2 ផ្ទាល់តែម្ដង។ ក្រុមហ៊ុននេះ ក៏បានគាំទ្រយ៉ាងមុតមាំលើការលើកកម្ពស់ការយល់ដឹង អំពីរោគសញ្ញានៃករណីកម្រផ្សេងៗ ដើម្បីជំរុញឱ្យមានការកត់សម្គាល់បានរហ័ស និងព្យាបាលបានប្រសិទ្ធភាពខ្ពស់។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន J&J ក៏ធ្លាប់បានលើកឡើង និងប្រកាសឱ្យមានការប្រុងប្រយ័ត្ន អំពីលទ្ធភាពកើតមានរោគសញ្ញា GBS លើអ្នកចាក់វ៉ាក់សាំង J&J ផងដែរ។ ក៏ប៉ុន្តែអត្ថប្រយោជន៍របស់វ៉ាក់សាំង នៅតែជួយដល់សុខាភិបាល ទោះបីមានផលប៉ះពាល់តិចតួចបំផុត៕

 

ប្រភព៖ Reuters II https://www.reuters.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង