Blog detail

Aug 04, 2022

តិចសាស មានករណីឆ្លង Monkeypox ៤៥៤ករណី

 

រដ្ឋតិចសាស បានរកឃើញករណីអុតស្វាសរុបខ្ពស់ ចំនួន ៤៥៤ករណីហើយ​។ នេះបើផ្អែកតាមនាយកដ្ឋានសេវាសុខភាពរដ្ឋ របស់អាមេរិក។

 

ស្រុក Dallas ក្នុងរដ្ឋតិចសាស បានកត់ត្រាករណី Monkeypox កាន់់តែច្រើនឡើងៗ ដែលពេលនេះ ស្រុក Dallas បានក្លាយជាស្រុកមួយ ដែលមានករណីខ្ពស់បំផុត ក្នុងរដ្ឋតិចសាស។ នៅ​ស្រុកផ្សេងៗ ក្នុងរដ្ឋតិចសាស មានករណីអុតស្វាជាមធ្យម ១៧៥ករណី។

 

គួរបញ្ជាក់ផងដែរថា ស្រុក Dallas បានផ្ដល់វ៉ាក់សាំងអុតស្វាចំនួន ៥ពាន់ដូស ដល់ពលរដ្ឋ កាលពីសប្ដាហ៍មុន។ ប៉ុន្តែព្រោះតែមនុស្សម្នាក់ ត្រូវចាក់ ២ដូស នោះមានន័យថា មនុស្សត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារនេះ។

 

ក្រុមមនុស្ស ដែលអាចទទួលវ៉ាក់សាំងអុតស្វា នៅស្រុក Dallas រួមមាន៖

. មនុស្ស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ

. បុរសដែលមានអាយុ ១៨ឆ្នាំឡើង ដែលមានរួមភេទជាមួយបុរសដូចគ្នា និងមានដៃគូរួមភេទច្រើន ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ

 

ប្រភព៖ Fox 4 News II https://www.fox4news.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង