
Aug 03, 2022
ករណីស្លាប់ដោយជំងឺអុតស្វា បានមកដល់ឥណ្ឌាហើយ
ប្រទេសឥណ្ឌា បានបញ្ជាក់ថា ពលរដ្ឋម្នាក់ បានបាត់បង់ជីវិត បង្កដោយជំងឺអុតស្វា (Monkeypox)។
ក្រោយប្រទេសអេស្ប៉ាញ បានប្រកាសករណីស្លាប់ ២ករណី និងប្រទេសប្រេស៊ីល បានប្រកាស ១ករណី ពេលនេះ ប្រទេសមួយ ក្នុងទ្វីបអាស៊ី គឺប្រទេសឥណ្ឌា បានប្រកាសករណីស្លាប់ដំបូងដែរ។
អ្នកដែលបានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ ជាបុរសអាយុ ២២ឆ្នាំ ដែលបានធ្វើដំណើរចូលប្រទេសឥណ្ឌា ត្រឡប់មកពីប្រទេសអារ៉ាប់រួម។ បុរសនោះ បានតេស្តឃើញវិជ្ជមាន នៅបរទេស ប៉ុន្តែសម្រេចត្រឡប់ចូលប្រទេសវិញ។ ក្រោយមរណភាព គេបានតេស្តឃើញមានវីរុស ក្នុងខ្លួនសាកសពផងដែរ។
នេះគឺជាករណីស្លាប់ បង្កដោយ Monkeypox ករណីទី៤ ហើយ ជុំវិញសកលលោក និងកើតមាននៅក្រៅតំបន់អាហ្វ្រិក៕
ប្រភព៖ BBC News II https://www.bbc.com/, Aljazeera II https://www.aljazeera.com/ & PBS II https://www.pbs.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង