Blog detail

Jul 05, 2022

អូមីក្រុងបំប្លែងថ្មី BA.2.75 ត្រូវបានរកឃើញក្នុងប្រទេសជាច្រើន

 

 អូមីក្រុង ជាប្រភេទមេរោគកូវីដ១៩ ដែលឆ្លងរហ័ស ហើយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ វាបានគ្របដណ្ដប់ជុំវិញពិភពលោក។ ប៉ុន្តែប្រភេទអូមីក្រុង មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចប្រភេទកូវីដ១៩ ផ្សេងទៀតនោះទេ។ អូមីក្រុង បានបំប្លែងខ្លួនជាច្រើនលើកមកហើយ។ ក្នុងពេលនេះ ប្រភេទថ្មីមួយទៀត បានលេចមុខឡើង នោះគឺអូមីក្រុង BA.2.75។ ប្រទេសចំនួន១១ បានរកឃើញប្រភេទអូមីក្រុងថ្មីនេះ ជាបន្តបន្ទាប់។

 

មកដល់ពេលនេះ អូមីក្រុង BA.2.75 បានរាលដាលក្នុងប្រទេសចំនួន១១ រួចមកហើយ ក្នុងនោះ រួមមាន ឥណ្ឌា អង់គ្លេស អាមេរិក អាល្លឺម៉ង់ ជប៉ុន កាណាដា អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។

 

នេះគឺជាជំនាន់ទី២ នៃប្រភេទអូមីក្រុង BA.2 ដែលមានការបំប្លែងខ្លួនចំនួន១៦។ បើយោងតាមបន្ទប់ពិសោធន៍ Bloom Lab ប្រភេទ BA.2.75 នឹងមានអង្គបដិប្រាណ ដែលអាចគេចផុតពីវ៉ាក់សាំងកូវីដ១៩ ដែលមានបច្ចុប្បន្ន ស្រដៀងទៅនឹងប្រភេទ BA.4 BA.5

 

ប្រភព៖ The Quint World II https://www.thequint.com/ & News N9ne II https://www.news9live.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង