Blog detail

Jun 22, 2022

ម៉ាកាវបិទសណ្ឋាគារ និងធ្វើចត្តាឡីស័កមនុស្ស ៧០០នាក់

រមណីយដ្ឋានមួយ នៅម៉ាកាវ ដែលមានសណ្ឋាគារ និងកាស៊ីណូ ត្រូវបានអាជ្ញាធរម៉ាកាវ បិទខ្ទប់​ ដោយសារករណីឆ្លងរាលដាល​កូវីដ-១៩ ក្នុងនោះ មានមនុស្ស ៧០០នាក់។

 

ម៉ាកាវ ដែលជាកន្លែងប្រមូលផ្តុំ​ដោយកាស៊ីណូធំជាងគេ ទើបតែអនុវត្តវិធានការ​​បិទខ្ទប់ កាលពីថ្មីៗនេះ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ មួយចំនួន។ ដូចគ្នាផងដែរ ម៉ាកាវក៏បានចាប់ផ្ដើមធ្វើតេស្តទ្រង់ទ្រាយធំ រយៈពេល ២ថ្ងៃ លើប្រជាជនជាង ៦០០ ០០០នាក់។

 

នេះជារលករាតត្បាតថ្មី ហើយមកដល់ពេលនេះ ម៉ាកាវ បានរកឃើញករណីកូវីដ-១៩ សរុបចំនួន ៤៩ករណី មានរោគសញ្ញា ១៥នាក់ និងគ្មានរោគសញ្ញា ៣៤នាក់។ ពលរដ្ឋភាគច្រើន ត្រូវបានស្នើឱ្យនៅផ្ទះ ខណៈពេលដែលការទទួលទានផ្ទាល់ នៅភោជនីយដ្ឋាន ត្រូវបានផ្អាក និងរឹតបន្តឹងព្រំដែន ដើម្បីបង្ការការរាតត្បាត។ តំបន់កាស៊ីណូ នឹងត្រូវបិទទាំងស្រុង រយៈពេលយ៉ាងតិច ១សប្ដាហ៍ ឬឈានដល់ច្រើនសប្ដាហ៍។

 

គួរបញ្ជាក់ផងដែរថា ម៉ាកាវ មានមន្ទីរពេទ្យរដ្ឋតែមួយប៉ុណ្ណោះ ហើយមន្ទីរពេទ្យ មានភាពមមាញឹកខ្លាំង ជាប្រចាំ។ ដើម្បីធ្វើតេស្តប្រជាជនសរុបទាំងអស់ ម៉ាកាវ នឹងសហការជាមួយចិនដីគោក៕

 

ប្រភព៖ Reuters II https://www.reuters.com/ & Inside Asian Gaming II https://www.asgam.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង