Blog detail

Jun 20, 2022

ម៉ាកាវ រកឃើញកូវីដ-១៩ ក្នុងសហគមន៍ ឈានដល់ការធ្វើតេស្តទ្រង់ទ្រាយធំ

 

 

កាលពីថ្មីៗនេះ ម៉ាកាវ បានរកឃើញករណីកូវីដ១៩ ក្នុងសហគមន៍ជាច្រើនករណី ជាលើកដំបូង ក្នុងរយៈពេល ៨ខែ។ ករណីថ្មីនេះ បណ្ដាលឱ្យរដ្ឋាភិបាលម៉ាកាវ សម្រេចធ្វើតេស្តទ្រង់ទ្រាយធំ ហើយតំបន់សាធារណៈមួយចំនួន ត្រូវបានបិទ។

 

គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ ម៉ាកាវ បានកត់ត្រាករណីវិជ្ជមានកូវីដ១៩ ក្នុងសហគមន៍ចំនួន ៣១ករណី ប៉ុន្មានថ្ងៃក្រោយការសម្រាលចត្តាឡីស័កលើអ្នកដំណើរ។

 

តំបន់សាធារណៈ និងជាទីប្រជុំជនមួយចំនួន ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការជួបជុំ។ ក្នុងនោះ រួមមាន សាលារៀន សួនឧទ្យាន សារមន្ទីរ និងទីតាំងកីឡាផ្សេងៗ។ ក៏ប៉ុន្តែភោជនីយដ្ឋាន បារ និងកាស៊ីណូ មិនទាន់មានការប្រែប្រួលនៅឡើយ ទោះបីមន្ត្រីរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យទីតាំងទាំងនោះ ផ្អាកការបើក សម្រាប់ការជួបជុំយ៉ាងណាក្ដី៕

 

ប្រភព៖ CNA II https://www.channelnewsasia.com/ & Bloomberg II https://www.bloomberg.com/asia

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង