
Jun 13, 2022
ឆ្មាអាចចម្លងកូវីដ-១៩ មកមនុស្ស នៅប្រទេសថៃ
ការសិក្សាថ្មីមួយ ក្នុងប្រទេសថៃ រកឃើញករណីកូវីដ-១៩ ចម្លងពីឆ្មា មកមនុស្ស ក្នុងខេត្តសុងក្លា និងជាករណីដំបូង តែមិនធ្ងន់ធ្ងរ។
ក្រុមអ្នកស្រាវជ្រាវរកឃើញ ពេទ្យសត្វម្នាក់ ក្នុងភាគខាងត្បូងនៃប្រទេសថៃ ទំនងជាឆ្លងជំងឺកូវីដ១៩ ពីសត្វឆ្មាចិញ្ចឹម កាលពីឆ្នាំមុន។ វាជាករណីសង្ស័យដំបូង អំពីការចម្លងកូវីដ១៩ ពីឆ្មាមកមនុស្ស។ ទោះជាយ៉ាងណា អ្នកជំនាញ បានបញ្ជាក់ថា វាមិនបង្កហានិភ័យធ្ងន់ធ្ងរទេ។
យោងតាមលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យសុងក្លា ឆ្មានោះបានទទួលវីរុសកូវីដ១៩ ពីម្ចាស់ម្នាក់ទៀត ដែលមានផ្ទុកកូវីដ១៩។ បន្ទាប់មក ឆ្មានោះ បានកើតកូវីដ១៩ រួចកណ្ដាស់ដាស់មុខម្ចាស់ម្នាក់មួយផ្សេងទៀត ធ្វើឱ្យគាត់ឆ្លងកូវីដ១៩ ពីឆ្មាចិញ្ចឹមរបស់ខ្លួន។
ធម្មតា ឆ្មាប្រឈមនឹងការឆ្លងវីរុសកូរ៉ូណា ពីមនុស្ស ជាងចម្លងទៅមនុស្ស។ នេះជាករណីដំបូង និងកម្រ ដែលបង្ហាញថា អ្នកមានឆ្មា ជាសត្វចិញ្ចឹមទាំងឡាយ គួរមានការប្រុងប្រយ័ត្ន និងរក្សាអនាម័យ។ CDC អន្តរជាតិ ក៏ធ្លាប់ណែនាំថា អ្នកជំងឺកូវីដ១៩ គួរជៀសវាងពីការប៉ះពាល់សត្វចិញ្ចឹមផងដែរ៕
ប្រភព៖ Bangkok Post II https://www.bangkokpost.com/ & Rasmei News II https://www.rasmeinews.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង