Blog detail

May 18, 2022

អ្នកជំនាញថា កូរ៉េខាងជើងជិតឈានចូលគ្រោះមហន្តរាយកូវីដ-១៩ ហើយ

 

 

យោងតាមអ្នកជំនាញមួយចំនួន កូរ៉េខាងជើងខិតគៀកទៅៗនឹងគ្រោះមហន្តរាយហើយ បន្ទាប់ពីប្រជាជនជិត ១.៥លាននាក់ធ្លាក់ខ្លួនឈឺ ហើយប្រទេសនេះមិនទាន់ចាប់ផ្ដើមផ្ដល់វ៉ាក់សាំង ឬថ្នាំព្យាបាលអ្វីនៅឡើយ។

រាប់ពីពេលរកឃើញករណីឆ្លងដំបូង ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសឯកោនេះ បានរកឃើញអ្នកធ្លាក់ខ្លួនឈឺ ក្ដៅខ្លួន និងមានផ្ទុកកូវីដ១៩ ជាបន្តបន្ទាប់។ ថ្មីៗនេះកូរ៉េខាងជើង កត់ត្រាករណីឆ្លងថ្មី ២៦៩ ៥១០ករណី និងស្លាប់ ៦ករណីថ្មីបន្ថែមទៀត។ គិតមកត្រឹមពេលនេះ កូរ៉េខាងជើងមានអ្នកឆ្លងសរុប ១.៤៨លាននាក់ ស្លាប់៥៦នាក់ និងអ្នកស្ថិតក្នុងចត្តាឡីស័កសរុប ៦៦៣ ៩១០នាក់។

WHO និងអ្នកជំនាញជាច្រើន បង្ហាញភាពព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមនុស្សជាតិ និងគ្រោះមហរន្តរាយកូវីដ១៩ ដ៏ធំដែលនឹងអាចឈានកាន់តែជិត ប្រទេសកូរ៉េខាងជើង។ ការលើកឡើងទាំងនេះ គឺស្របទៅតាមការពិតដែល ប្រទេសនេះមិនទាន់ចាក់វ៉ាក់សាំងជូនពលរដ្ឋ ឬស្តុកទុកថ្នាំព្យាបាលកូវីដ១៩ សម្រាប់ប្រជាជនដល់ទៅ ២៦លាននាក់៕

ប្រភព៖ The Guardian II https://www.theguardian.com/international

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង