
Nov 30, 2020
រយល់ដឹងអំពីជំងឺខ្វាក់ពណ៌
១. អ្វីទៅជាជំងឺខ្វាក់ពណ៌?
ជំងឺខ្វាក់ពណ៌ជាជំងឺម្យ៉ាងដែលអ្នកជំងឺមានបញ្ហាមិនអាចសម្គាល់ពណ៌មួយចំនួនបានហើយជាទូទៅរួមមានពណ៌បៃតងនិង ពណ៌ក្រហម។ ក្នុងភ្នែកមានកោសិការមួយដែលគេហៅថា “កោន” ដែលមានតួរនាទីកំណត់ពណ៌នៅពេលយើងមើលរបស់អ្វីមួយ។
តួរនាទីរបស់កោន (Cones)
· S-Cones មានតួរនាទីកំណត់ពណ៌ខៀវ
· M-Cones មានតួរនាទីកំណត់ពណ៌បៃតង
· L-Cones មានតួរនាទីកំណត់ពណ៌ក្រហម

២. មូលហេតុនៃជំងឺខ្វាក់ពណ៌
· នៅពេល L-Cones មានការបាត់បង់ ឬ ខូចខាត វានាំឲ្យមានកង្វះសមត្ថភាពកំណត់ពណ៌ក្រហម-ខៀវ
· ដំណរពូជតាមហ្សែន ហើយវាកើតឡើងលើមនុស្សប្រុសញឹកញាប់ជាងមនុស្សស្រីដល់ទៅ១០ដង
៣. ប្រភេទនៃជំងឺខ្វាក់ពណ៌
· Protanomaly: កើតមាននៅពេលមានវត្តមាន L-Cones ប៉ុន្តែវាដំណើរការមិនប្រក្រតី ទើបនាំឲ្យភ្នែកកំណត់ពណ៌ក្រហមឲ្យទៅជាបៃតងជាងធម្មតា។
· Protanopia: កើតមាននៅពេលអវត្តមាន L-Cones ដែលនាំឲ្យភ្នែកមិនអាចកំណត់ភាពខុសគ្នារវាងពណ៌ក្រហម និង បៃតង។
៤. ការធ្វើតេស្ត និង រោគវិនិច្ឆ័យ
· ការធ្វើតេស្តពណ៌ (Ishihara): ការធ្វើតេស្តដោយបង្ហាញចំណុចចុចៗ ឬ កាតជាច្រើនពណ៌ផ្សេងៗគ្នាដល់អ្នកទទួលតេស្ត ហើយអ្នកទទួលតេស្តត្រូវធ្វើការកំណត់ពណ៌ ខណ:ណាគាត់មិនអាចសម្គាល់ភាពខុសគ្នារបស់ពណ៌ណាមួយ នោះគេអាចវាយតម្លៃបាន។

៥. ការព្យាបាល
គ្មានការព្យាបាលឲ្យជាដាច់ពីជំងឺនេះទេ ប៉ុន្តែវេជ្ជបណ្ឌិតអាចនឹងព្យាបាលត្រឹមតែជំងឺភ្នែកធម្មតា ឬ ជំងឺដែលទាក់ទងបញ្ហាចក្ខុវិញ្ញាណរបស់យើង។ ពេលខ្លះការប្រើវ៉ែនតា ឬ contact lens ឬ ការកែទម្លាប់របស់ខ្លួនបន្តិចបន្តួចក៏ជួយឲ្យអ្នកកំណត់ពណ៌ងាយស្រួលខ្លះដែរ។
ប្រភព៖ Healthline II https://www.healthline.com