Blog detail

Apr 26, 2022

ទីក្រុង​ប៉េកាំង ចាប់ផ្ដើមធ្វើតេស្តកូវីដ១៩ ទ្រង់ទ្រាយធំ

 

 

ទីក្រុងប៉េកាំង ត្រៀមនឹងធ្វើតេស្តទ្រង់ទ្រាយធំ សម្រាប់ពលរដ្ឋចំនួន ២១លាននាក់ បន្ទាប់ពីតំបន់មួយចំនួន បានផ្ទុះកូវីដ១៩ ខ្លាំង

 

រដ្ឋធានីចិន បានចាប់ផ្ដើមធ្វើតេស្តខ្នាតធំ សម្រាប់ប្រជាជនក្នុងតំបន់មួយ នៃតំបន់ទាំង១៦ ដែលមានករណីឆ្លងខ្ពស់។ កាល​​ពី​​ថ្ងៃចន្ទ ទីក្រុងប៉េកាំង ក៏បានអនុវត្តការបិទខ្ទប់ ក្នុងអគារ​​​លំនៅ​​​ដ្ឋាន​​មួយ និងផ្នែកមួយនៃទីក្រុង អាជ្ញាធរផ្នែកសុខាភិបាល ក៏បានឲ្យដឹងថា យុទ្ធនាការតេស្តនេះ អាចនឹងពង្រីកទៅគ្រប់តំបន់ នៅក្នុងថ្ងៃអង្គារ ទី២៦ ខែមេសានេះ លើកលែងតែ ៥តំបន់ ដែលនៅឆ្ងាយ

 

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំង បានកត់ត្រាករណីកូវីដ១៩ ថ្មីចំនួន ៣៣ករណី (ឆ្លងក្នុងស្រុកទាំងអស់) ប៉ុន្តែមានតែ ១ករណីប៉ុណ្ណោះ ដែលមានរោគសញ្ញា។ រដ្ឋាភិបាល បានបញ្ចេញយុទ្ធនាការ កូវីដសូន្យ រួចហើយ ដើម្បីទប់ស្កាត់ការរាលដាលបន្ត ហើយពលរដ្ឋខ្លះ បានធ្វើការតាមផ្ទះ ហើយច្រើនទៀត បានរក្សាស្បៀងអាហារត្រៀម។

 

គិតចាប់ពីថ្ងៃសុក្រ ទី២២ ខែមេសា ទីក្រុងប៉េកាំង បានរកឃើញករណីឆ្លងថ្មីសរុប ចំនួន ៧០ករណី។ ក្នុងពេលនេះ ប្រជាពលរដ្ឋប៉េកាំង កំពុងស្វះ​ស្វែងទិញ អង្ករ មី បន្លែ និងប្រភេទអាហារផ្សេងៗទៀត ញ៉ាំងឲ្យផ្សារទំនើបជាច្រើន និងការចេញចូលស្តុក មានភាព​​មមា​​ញឹក​ខ្លាំង

 

ប្រភព៖ ABC News II https://www.abc.net.au/news/