Blog detail

Apr 22, 2022

ស្ត្រី ៣១ឆ្នាំ ម្នាក់ កើតកូវីដ ២ដង ត្រឹមរយៈពេល ២០ថ្ងៃ

អ្នកស្រាវជ្រាវអេស្ប៉ាញ បានលើកឡើងថា មានស្ត្រី ដែលជាបុគ្គលិកសុខាភិបាលម្នាក់ មានអាយុ ៣១ឆ្នាំ បានកើតកូវីដ១៩ ដល់ទៅ ២ដង ក្នុងរយៈពេលត្រឹមតែ ២០ថ្ងៃ។

 

ការធ្វើតេស្ត បានឲ្យឃើញថា ស្ត្រីម្នាក់នោះ មានផ្ទុកវីរុសកូវីដ ២ប្រភេទផ្សេងគ្នា គឺផ្ទុកប្រភេទដែលតា កាលពីចុងខែធ្នូ និងក្រោយមក ផ្ទុកប្រភេទអូមីក្រុង នៅក្នុងខែមករា។

 

អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា នេះជាភស្តុតាងបង្ហាញថា អ្នកអាចកើតកូវីដ១៩ ម្ដងទៀត ទោះបីជាធ្លាប់កើតរួចក្ដី។ ប៉ុន្តែងាកទៅមើល​ករណី ដែលអាចឆ្លងឡើងវិញ នៅក្នុងប្រទេសអង់គ្លេស លទ្ធភាពនៃការមានសញ្ញាវិជ្ជមានម្ដងទៀត គឺរយៈពេល ៩០ថ្ងៃ។

 

ស្ត្រីជនជាតិអេស្ប៉ាញម្នាក់នេះ បានកើតកូវីដ១៩ លើកទីមួយ ប៉ុន្តែគ្មានរោគសញ្ញាអ្វីនោះទេ។ មិនដល់ ៣សប្ដាហ៍ក្រោយមក ស្ត្រីរូបនេះ ក៏ចេញរោគសញ្ញាក្អក និងក្ដៅខ្លួន ដែលជំរុញឱ្យ​គាត់ធ្វើតេស្ត PCR ម្ដងទៀត។

 

អ្នកវិទ្យាសាស្ត្រ បានទាយទុកថា មនុស្សគ្រប់រូប នឹងឆ្លងកូវីដ ២ដង​ ឬប្រហែលជាច្រើនដង ក្នុងពេលខាងមុខពេញមួយជីវិត

 

ប្រភព៖ BBC II https://www.bbc.com/