
Nov 30, 2020
គួរយល់ដឹងអំពីរជំងឺសម្លេងឆ្មា
១. តើជំងឺសម្លេងឆ្មាជាអ្វី?
· ជាប្រភេទជំងឺកម្រដែលអាចកើតឡើងលើទារកម្នាក់ក្នុងចំណោមទារក ២០០០០នាក់ ឬ ក្នុង ៥០០០០នាក់
· វាជាជំងឺដែលបង្កឡើងដោយហ្សែន ហើយត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា Cri-Du-Chat ឬ Cat’s Cry ឬ 5P- (5P Minus)
· ទារក ឬ ក្មេងដែលមានជំងឺនេះមានសម្លេងនិយាយ និង យំតូចដូចឆ្មា ហើយអាចមានពិការភាព ឬ ការលូតលាស់មិនប្រក្រតី និង ខ្លះអាចមានហានិភ័យដល់ជីវិតផងដែរ។

២. តើជំងឺសម្លេងឆ្មាមានមូលហេតុអ្វីខ្លះ?
· ការសិក្សាបានបង្ហាញថាជំងឺនេះមិនមានមូលហេតុច្បាស់លាស់នោះទេ។
· វាអាចមកពីការខូចខាតក្រូម៉ូសូម (ក្រុម៉ូសូម ៥)ក្នុងកំឡុងពេលវិវត្តការបង្កកំណើតដែលភាគច្រើនបណ្ដាលមកពីបញ្ហារបស់មេជីវិតឈ្មោល។
· បង្កឡើងដោយហ្សែន (ប្រវត្តិគ្រួសារដែលមានជំងឺនេះ)

៣. តើជំងឺសម្លេងឆ្មាមានរោគសញ្ញាអ្វីខ្លះ?
ជំងឺសម្លេងឆ្មាមានរោគសញ្ញាខុសៗគ្នា យោងតាមអាការ:កំហូចក្រូម៉ូសូម។
រោគសញ្ញានៅលើសារពាង្គកាយ៖
· ចង្កាតូច
· មុខមូល
· ក្ដោងច្រមុះតូច
· ថ្នក់ស្បែកលើភ្នែក
· ភ្នែកមូល ឬ ទូលាយខុសធម្មតា
· ត្រចៀកមានទម្រង់ប្លែក ឬ ទាបខុសធម្មតា
· ថ្គាមតូច
· ស្នាមបាតដៃតែមួយ
រោគសញ្ញាផ្សេងៗ៖
· បញ្ហាគ្រោងឆ្អឹង និង សុខភាពឆ្អឹងខ្សោយ
· ជំងឺបេះដូង និង ពិការសរីរាង្គ
· បញ្ហាសោតវិញ្ញាណ និង ចក្ខុវិញ្ញាណ
៤. តើយើងអាចធ្វើរោគវិនិច្ឆ័យជំងឺសម្លេងឆ្មាបានយ៉ាងដូចម្ដេច?
· ការពិនិត្យសារពាង្គកាយ និង សម្លេងយំរបស់ទារក
· ការថត X-ray ឬ ការធ្វើតេស្តក្រូម៉ូសូម
៥. វិធីព្យាបាលជំងឺសម្លេងឆ្មា
· គ្មានការព្យាបាលច្បាស់លាស់ទេ ប៉ុន្តែយើងអាចគ្រប់គ្រងរោគសញ្ញាបានដោយការព្យាបាលលើរាងកាយ ការព្យាបាលតាមរយ:ការប្រើភាសា និង សមត្ថភាពធ្វើចលនារាងកាយរបស់កុមារ។
ប្រភព៖ Healthline II https://www.healthline.com/