
Jan 27, 2022
ចង់បានកូនឆ្លាត ស្ត្រីគួរអនុវត្តវិធីទាំងនេះ ចាប់តាំងពីទារក នៅក្នុងផ្ទៃ
១. ដើរហាត់ប្រាណ នៅទីចំណោតខ្ពស់
ដើរជាលំហាត់ប្រាណ ជាវិធីមួយដ៏ល្អ សម្រាប់ស្ត្រីមានផ្ទៃពោះ។ វាជួយអភិវឌ្ឍន៍ដល់ប្រព័ន្ធខួរក្បាលរបស់ទារក។ ស្ត្រីមានផ្ទៃពោះ គួរដើរលើទីចំណោតខ្ពស់ៗ។ ប៉ុន្តែប្រសិនបើពិបាក ក្នុងការរកទីកន្លែងទីទួលខ្ពស់ លោកអ្នក អាចដើរត្រឹមតែ ៣០នាទី ជារៀងរាល់ថ្ងៃជំនួសវិញ ក៏មានប្រសិទ្ធភាព ចំពោះការលូតលាស់ខួរក្បាលរបស់កូនអ្នកដែរ។
២. យកអាហារ ជាថ្នាំ
ការញ៉ាំអាហារបំប៉នពេញលេញ ក្នុងរយៈពេល ៩ខែ នៃការពពោះ មិនត្រឹមតែធ្វើអោយរាងកាយរបស់អ្នកល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការលូតលាស់រាងកាយរបស់កូនអ្នកទៀតផង។ ស៊ុតលឿងសម្បូរទៅដោយវីតាមីន ដែលត្រូវបានណែនាំ សម្រាប់ស្ត្រីមានផ្ទៃពោះ។ វាជាប្រភេទអាហារ ដែលស្ត្រី គួរទទួលទាន កំឡុងពេលមានផ្ទៃពោះ ព្រោះវាធ្វើឱ្យប្រសើរឡើងដល់ការរៀនសូត្រ និងការចងចាំរបស់កូន នៅពេលម្តាយទទួលទានអំឡុងពេលមានផ្ទៃពោះ។
៣. បន្ថែមរបបអាហារជំនួយដល់សុខភាព
បន្ថែមអាហារបំប៉ន ដែលមានសារធាតុអាស៊ីតហ្វូលិក មុនពេលសម្រាល ជួយទារកក្នុងការបង្កើតកោសិកាខួរក្បាល ដែលនាំឱ្យមានសុខភាពល្អ។
៤. និយាយជាមួយទារក
ការរៀនភាសា ចាប់តាំងពីទារកនៅក្នុងផ្ទៃ ជំរុញឱ្យទារកស្គាល់ពាក្យ មុនពេលពួកគេកើត និងជួយអោយពួកគេ មានភាពឆ្លាតវៃ។
៥. គេងឱ្យបានច្រើន
ការសម្រាក បានគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់ សម្រាប់ម្តាយ និងទារក។ ការគេង មិនត្រឹមតែជួយអារម្មណ៍របស់អ្នកល្អ និងជំរុញប្រព័ន្ធភាពស៊ាំល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនឱកាសក្នុងការសម្រាល ប្រកបដោយសុខភាពល្អផងដែរ។ ជាមួយនឹងការគេងឱ្យបានគ្រប់គ្រាន់ ខួរក្បាលរបស់ទារក នឹងមានពេលលូតលាស់ក្នុងផ្ទៃបានត្រឹមត្រូវ និងមិនសូវមានហានិភ័យ ចំពោះបញ្ហានៃការវិវត្តន៍ក្រោយកំណើតនោះទេ៕
ប្រភព nestedbean៖ https://www.nestedbean.com/blogs/zen-blog/7-ways-to-make-your-baby-smarter-before-birth