Blog detail

Jan 13, 2022

ក្រុមហ៊ុន Moderna នឹងបង្ហាញលទ្ធផលសាកល្បង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារអាយុ ២ឆ្នាំ ដល់ ៥ឆ្នាំ

ក្រុមហ៊ុន Moderna Inc កាលពីថ្ងៃពុធ បានប្រកាស​ពីការ​រំពឹងទុក​ថា នឹងអាចរាយការណ៍អំពីទិន្នន័យនៃការសាកល្បងវ៉ាក់សាំង កូវីដ-១៩ របស់ខ្លួន សម្រាប់ចាក់​លើកុមារ ដែលមានអាយុចន្លោះពី ២ឆ្នាំ​ ទៅ ៥ឆ្នាំ នៅ​ក្នុងខែមីនា ឆ្នាំ២០២២​នេះ។

 

ក្រុមហ៊ុនវ៉ាក់សាំងអាមេរិក​នេះ បានលើកឡើង​ថា «ប្រសិនបើទិន្នន័យបង្ហាញការឆ្លើយតបជាវិជ្ជមាន នោះ​ក្រុមហ៊ុន នឹងដំណើរការដាក់​ឲ្យប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់កុមារ អាយុចាប់ពី ២ឆ្នាំ ទៅ ៥ឆ្នាំ»

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Moderna ដែលមានទម្រង់ messenger RNA platform បានទទួលស្គាល់ និងប្រើប្រាស់នៅអ៊ឺរ៉ុប អង់គ្លេស អូស្ត្រាលី ​និងកាណាដា​ រួចមក​ហើយ លើមនុស្ស ដែលមានវ័យចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ និងបានស្នើ​សុំផ្តល់វ៉ាក់សាំងនេះ ចំពោះកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១១ឆ្នាំផងដែរ​។

 

នៅសហរដ្ឋអាមេរិក វ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាត ឲ្យ​ប្រើប្រាស់ សម្រាប់ដូសទី១ ទី២ និងដូសជំរុញ លើមនុស្សពេញវ័យ ចាប់ពី ១៨ឆ្នាំឡើ​ងទៅ។

 

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ មិនទាន់ទទួលបានការអនុញ្ញាតពីទីភ្នាក់ងារ​ចំណីអាហារ និងឱសថ របស់សហរដ្ឋអាមេរិក ដើម្បីចាក់​វ៉ាក់សាំង ដល់​កុមារ អាយុក្រោម ១៨ឆ្នាំ​នៅឡើយទេ។ នេះជាលើកទីមួយហើយ ដែល Moderna បានសិក្សាវ៉ាក់សាំងរបស់ខ្លួន សម្រាប់​ចាក់លើកុមារ៕  

 

ប្រភព៖ https://www.theglobeandmail.com/world/article-moderna-expects-covid-19-vaccine-trial-data-for-children-aged-2-5-in/