Blog detail

Jan 11, 2022

ថ្នាំគ្រាប់ Molnupiravir អាចប្រឆាំងអូមីក្រុង និងប្រភេទបំប្លែងថ្មីដទៃទៀត

កាលពីថ្ងៃចន្ទ ទី១០ ខែមករា នាយកប្រតិបត្តិក្រុមហ៊ុន Merck បាននិយាយថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ -១៩ Molnupiravir អាចប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី Omicron និងប្រភេទបំប្លែងថ្មីផ្សេងៗទៀត។  

 

លោក Dean Li នាយកប្រតិបត្តិក្រុមហ៊ុន Merck Research Laboratories បានថ្លែង នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមហ៊ុន J.P. Morgan ថា «យើងមានការជឿជាក់យ៉ាងខ្លាំងថា ថ្នាំគ្រាប់  Molnupiravir មានប្រសិទ្ធភាព សម្រាប់ព្យាបាលប្រភេទបំប្លែងថ្មី Omicron.. ហើយយើង ក៏រំពឹងថា វាអាចប្រឆាំងនឹងមេរោគកូវីដ ប្រភេទបំប្លែងថ្មីដទៃទៀត ដែលកើតមានផងដែរ»

 

ថ្នាំគ្រាប់​​ Molnupiravir ដែលអាចរកទិញបាននៅក្នុងប្រទេសកម្ពុជាយើង នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងតម្លៃ ៥៥ដុល្លារ ក្នុង កំប៉ុង និងតម្លៃមិ​​លើស​​ពី​​ ៦៥​​ដុល្លារ ក្នុង​​​កំប៉ុង នៅ​​តាម​​​កន្លែង​​​​លក់​​​​ថ្នាំ​​​​ពេទ្យ​​​​នា​​នា នៅ​​​​​កម្ពុជា ត្រូវ​​​បាន​​បង្ហា​​​ថា​​ មា​​​ប្រសិទ្ធ​​ភាព ក្នុងការកាត់បន្ថយការចូល​​សម្រាកនៅមន្ទីរពេទ្យ និការស្លាប់។ នេះ​​បើយោងតាមទិន្នន័យចុងក្រោយ ដែលបានចេញផ្សាយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

 

ថ្នាំគ្រាប់ Molnupiravir នេះ បានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០២១ ហើយមានការបញ្ជាទិញយកទៅប្រើប្រាស់នៅប្រទេសជាច្រើន ដូចជា ប្រទេសកម្ពុជាយើង ជប៉ុន ចក្រភពអង់គ្លេស អាមេរិក និងឥណ្ឌា ជាដើម