Blog detail

Nov 17, 2020

វិធីឡើងទម្ងន់ដោយសុវត្ថិភាព

ជារៀងរាល់ថ្ងៃមានមនុស្សមិនតិចនោះទេដែលជួបប្រទះនឹងបញ្ហា្កកង្វះទម្ងន់ហើយពួកគេតែងតែស្វែងរកមធ្យោបាយផ្សេងៗយកមកអនុវត្តប៉ុន្តែវិធីមួយចំនួនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេទៅវិញ។ការមានទម្ងន់មិនគ្រប់ក៏អាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាពផងដែរ​ ដូចជាការកើនហានិភ័យនៃការស្លាប់ការប៉ះពាល់ដល់ការលូតលាស់របស់ក្មេង ការធ្លាក់ចុះនៃប្រព័ន្ធភាពស៊ាំ។ថ្ងៃនេះ «ពេទ្យយើង»សូមលើកយកវិធីសាស្ត្រ៤យ៉ាងដើម្បីអនុវត្តការឡើងទម្ងន់ដោយសុវត្ថិភាព៖

Photo by: Unsplash

១. បរិភោគសារធាតុប្រូតេអ៊ីនឲ្យបានច្រើន

អាហាររូបត្ថម្ភចាំបាច់សម្រាប់អ្នកចង់ឡើងទម្ងន់គឺ ប្រូតេអ៊ីន។ ការសិក្សាមួយបានបង្ហាញថា ការទទួលទានអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីនច្រើន​ អាចជួយឲ្យអ្នកកើនទម្ងន់បានដោយសារតែសាច់ដុំនៃរាងកាយរបស់យើង កើតចេញពីសារធាតុប្រូតេអ៊ីននេះឯង។ អាហារដែលមានផ្ទុកសារធាតុប្រូតេអ៊ីនមានដូចជា​ សាច់ ស៊ុត ត្រី គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោជាដើម។

Photo by: Unsplash

 

 

២. ទទួលទានអាហារដែលមានជាតិខ្លាញ់ និងកាបូនអ៊ីដ្រាតមួយថ្ងៃបីដងបរិភោគអាហារណាដែលមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត និងខ្លាញ់ដើម្បីបំពេញជាតិកាឡូរីនៅក្នុងរាងកាយឲ្យបានច្រើន។លោកអ្នកត្រូវតែបរិភោគឲ្យបានបីដងក្នុងមួយថ្ងៃហើយគួរបន្ថែមនូវអាហារសម្រន់ណាដែលមានផ្ទុកសារធាតុកាឡូរីច្រើនផងដែរ។អាហារទាំងនោះរួមមានស្រូវសាឡី ចេក ដំឡូង ផ្លែក្រូច ផ្លែប៉ោម សាច់មាន់ សាច់គោ សាច់ជ្រូក។

៣. បរិភោគជាតិកាឡូរីឲ្យបានច្រើនជាងតម្រូវការរបស់រាងកាយ

 

ដើម្បីឲ្យឡើងទម្ងន់បានដោយមានប្រសិទ្ធភាពលោកអ្នកត្រូវទទួលទានអាហារដែលមានផ្ទុកសារធាតុកាឡូរីឲ្យបានច្រើនជាងតម្រូវការរបស់រាងកាយអ្នកមានន័យថាអ្នកគួរជៀសវាងការធ្វើការងារធ្ងន់ៗដែលនាំឲ្យរាងកាយរបស់អ្នកដុតជាតិកាឡូរីច្រើននិងចាប់ផ្តើមទទួលទានអាហារទាំងនោះឲ្យបានច្រើន។លោកអ្នកគួរបរិភោគអាហារដូចជា យ៉ាអួរ ទឹកសូកូឡា ចាហ៊ួយ ស៊ាំងវិច ឈីស ប៊ឺរ។

៤. លើកដុំដែក និងហាត់ប្រាណ

 

ដើម្បីឲ្យជាតិកាឡូរីដែលយើងបរិភោគទាំងនោះបម្លែងទៅជាសាច់ដុំហើយជៀសវាងការបម្លែងទៅជាជាលិកាខ្លាញ់ លោកអ្នកគួរលើកដុំដែក និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ប៉ុន្តែជៀសវាងការហាត់ប្រាណច្រើនជ្រុលជាហេតុបណ្តាលឲ្យដុតជាតិកាឡូរីនៅក្នុងខ្លួនច្រើន។

ប្រភព៖ ​Healthline II