Blog detail

Nov 17, 2021

ជំងឺក្អកមាន់

ក្នុងកម្មវិធីសន្ទនាអំពី​សុខភាពរបស់ពេទ្យយើង លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជឹង ជា ប្រធានផ្នែកជំងឺក្រពះពោះវៀន និងថ្លើម នៃមន្ទីរពេទ្យ​កុមារជាតិ​ បានលើកឡើងថា ជំងឺក្អកមាន់ ជាជំងឺមួយ ដែលកើតមាន ប៉ះពាល់ទៅលើផ្លូវដង្ហើមអ្នកជំងឺ ជួនកាលលើកុមារ និងអាចលើមនុស្សធំដែរ។ វាបង្កដោយមេរោគ និងបាតេរី​។ មេរោគក្អកមាន់ ចម្លង​តាមផ្លូវដង្ហើម តាមរយៈការក្អក ឬការកណ្តាស់​។   

 

រោគសញ្ញា៖

ជំងឺក្អកមាន់ ដំបូងដូច​យើង​ក្អក​ ផ្តាសាយ​ តឹងច្រមុះ​ ហៀរសំបោរ ដូចគ្រុនផ្តាសាយ​។ ក្រោយមកទៀត ទើបឈានដល់​ក្អកចេះតែញាប់ទៅៗ ហើយក្អក អាចរយៈពេលយូរ​។

 

ការព្យាបាល៖

ត្រូវ​ឲ្យអ្នកជំងឺនៅដាច់កន្លែងតែឯង កុំឲ្យឆ្លងទៅអ្នកផ្សេង​។ ការផ្តល់ចំណីអាហារ និងការសម្អាតផ្លូវដង្ហើម រួមទាំង​ការប្រើប្រាស់ថ្នាំ​អង់ទី​យ៊ូទិច។

 

វិធីបង្ការ៖

ជំងឺក្អកមាន់ ជាជំងឺមួយ ដែលយើងអាចបង្ការបាន។ ជាទូទៅ យើងគួរតែចាក់វ៉ាក់សាំង តាមកម្មវិធីជាតិ ដែលបានកំណត់ឲ្យបានត្រឹមត្រូវ។ បើកូន​ក្អកយូរ ហើយព្យាបាលមិនជាសះស្បើយ ឆាប់ទៅជួបពេទ្យ​ ដើម្បី​ឲ្យគាត់​ធ្វើការវាយតម្លៃ ដើម្បីទទួលការព្យាបាល​ឲ្យបានត្រឹមត្រូវ និង​ទាន់ពេលវេលា។

 

សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ គឺជាមន្ទីរពេទ្យរដ្ឋ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែល​បានប្រើប្រាស់​​កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន៕