Blog detail

Nov 15, 2021

រលាកអញ្ចាញធ្មេញ

លោកទន្តបណ្ឌិត សន អ៊ាង អនុប្រធាន​ផ្នែក​វះកាត់​មុខមាត់ ឆ្អឹង​ថ្គាម និងពិនិត្យ​ព្យាបាល​មាត់ធ្មេញនៃមន្ទីរពេទ្យព្រះអង្គឌួង​ បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​អំពី​​សុខភាព​របស់​កម្មវិធី​ពេទ្យយើង​ថា ជំងឺរលាកអញ្ចាញធ្មេញ កើតឡើង ដោយសារតែការសម្អាតធ្មេញមិនបានល្អ​ ដែលខ្មែរយើងតែងហៅជាសាមញ្ញ​ថា រ៉ាក់ស៊ីធ្មេញ។ ការ​រលាកអញ្ចាញធ្មេញ មានរលាកតិចតួច និងរលាក​ស្រួច​ស្រាវ​។ រលាកតិចតួច ដែល​យើង​មិនបាន​ព្យាបាល យូរៗទៅ វាអាចទៅជារលាកស្រួច​ស្រា​ល​ ហើយបើរលាកខ្លាំងទៅ វាអាចធ្វើ​ឲ្យជ្រុះធ្មេញ​។

មូលហេតុ​នៃការរលាកអញ្ចាញធ្មេញ៖

ការរលាកអញ្ចាញធ្មេញ កើត​ឡើងមកពីសម្អេកធ្មេញ ( អាចម៍ធ្មេញ ) មកពីយើង​មិនបានដុសធ្មេញត្រឹមត្រូវ​។ ដល់យូរទៅ សម្អេក​ធ្មេញ វាក្លាយទៅជាកំបោរ​ ហើយកំបោរ​នោះ យូរទៅ វាធ្វើ​ឲ្យរលាកអញ្ចាញធ្មេញ​។

ផល​លំ​បាក​៖

-ធ្វើ​ឲ្យអញ្ចាញធ្មេញ ឡើងក្រហម

-ហើម

-ហូរឈាមនៅពេលដុសធ្មេញ

-ក្លិនមាត់មិនល្អ

-អញ្ចាញ​​ធ្មេញ និងធ្មេញ សណ្តកពីគ្នា

វិធីការពារ​៖

-មកពិនិត្យ ព្យាបាល និងសម្អាតធ្មេញ យ៉ាងតិច ៦ខែម្តង

-ចំណីអាហារ គួរជៀសវាង​របបអាហារផ្អែម ដូចជា អាហារមានជាតិស្ករខ្ពស់​

-ជៀសវាង​ថ្នាំជក់ ថ្នាំចុក បារី

-ជៀសវាង​ជាតិអាល់កុល ស្រា

-គួរទទួលទានអាហារ បន្លែ ផ្លែឈើស្រស់ សាច់

សូម​បញ្ជាក់​ថា មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង គឺ​​ជាមន្ទីរ​ពេទ្យ​រដ្ឋ​ ស្ថិត​នៅ​​រាជ​​ធានី​​​ភ្នំ​​ពេញ​ ដែល​​បាន​ប្រើ​ប្រាស់​​​កម្មវិធីពេទ្យ​​យើង​​។ កម្មវិធី​​ពេទ្យ​​យើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន៕