Blog detail

Nov 12, 2021

មនុស្សចាស់ ដែលខ្វះជាតិទឹក មានរោគសញ្ញាទាំងនេះ

ការខ្វះ​ជាតិទឹក កើតឡើងដោយសារ​រាងកាយទទួលបរិមាណជាតិទឹកតិចជាងបរិមាណ ដែលបាត់បង់។​ ជាតិទឹក មានសារៈសំខាន់ខ្លាំង សម្រាប់មុខងារជាច្រើនរបស់រាងកាយ រួមមាន ការគ្រប់គ្រងកម្ដៅ ការបញ្ចេញចោល និងសុខភាពសន្លាក់។ល។

 

ទឹកកាន់តែមានសារៈសំខាន់ ចំពោះមនុស្សចាស់ ព្រោះមនុស្សចាស់ ងាយប្រឈមនឹង៖

. ការទល់លាមក

. អតុល្យភាពអេឡិចត្រូលីត

. បញ្ហាក្រលៀន

. បាត់បង់លំនឹង

 

មូលហេតុបង្ក​បញ្ហាខ្វះជាតិទឹក៖

. ការប្រឈមនឹងកម្ដៅក្ដៅ

. ឈឺ (ក្ដៅខ្លួន ក្អួតចង្អោរ ឬរាក)

. បញ្ហាធ្វើចលនា

. បញ្ហាសុខភាព

. ថ្នាំវេជ្ជសាស្ត្រមួយចំនួន

 

រោគសញ្ញានៃការខ្វះ​ជាតិទឹកលើមនុស្សចាស់៖

. ស្ងួតមាត់

. អស់កម្លាំង ឬខ្សោយ

. ខូងភ្នែក

. នោមតិច

. ទឹកនោមមានពណ៌ក្រមៅ

. រមួលសាច់ដុំ

. វិលមុខ ឬធីងធោង

 

រោគសញ្ញាធ្ងន់ធ្ងរ និងផលវិបាក (ដែលត្រូវការសេវាថែទាំភ្លាមៗ)៖

. ចង្វាក់បេះដូងញាប់

. ពិបាកធ្វើចលនា ឬដើរ

. ច្របូកច្របល់ ឬច្រឡំច្រើន

. សន្លប់

. រាក ឬក្អួតចង្អោរលើពី ២៤ម៉ោង

. បញ្ហាតម្រងនោម និងក្រលៀន

. ប្រកាច់ (ខ្វះសូដ្យូម និងប៉ូតាស្យូម)

. ឡើងកម្ដៅខ្លាំង

. បាត់បង់ឈាម

 

វិធីការពារ៖

. ព្យាយាមទទួលទានទឹកឲ្យបានច្រើន ប្រចាំថ្ងៃ

. ទទួលទានអាហារ បន្លែផ្លែឈើ ដែលសម្បូរជាតិទឹក

. ប្រសិនបើអ្នកមិនចូលចិត្តបរិភោគទឹកច្រើន សាកបន្ថែមរសជាតិ ដោយច្របាច់ក្រូចឆ្មាបន្ថែម

. ទទួលទានទឹកឲ្យបានច្រើន ប្រសិនបើអាកាសធាតុក្ដៅ ក្ដៅសើម ឬនៅពេលអ្នកហាត់ប្រាណ

. ទទួលទានទឹកឲ្យបានច្រើន ប្រសិនបើអ្នកក្ដៅខ្លួន ក្អួត រាក

. ប្រឹក្សាជំងឺនឹងវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានជំងឺប្រចាំកាយ៕

 

ប្រភព៖ Healthline II https://www.healthline.com/