Blog detail

Nov 12, 2021

អាណាព្យាបាលគួរដឹងថា របស់របរក្មេងលេង ជួយកុមារ ច្រើនជាងទូរស័ព្ទដៃ

ដោយសារបច្ចុប្បន្ន អាណាព្យាបាលជាច្រើន យកគ្រឿងអេឡិចត្រូនិច ធ្វើជាវិធីលួងកូនតូចៗ ឲ្យនៅស្ងៀម ឬដើម្បីឲ្យកុមារទទួលទានអាហារ។ ទម្លាប់ទាំងនេះ ច្បាស់ណាស់ថា នឹងផ្ដល់នូវ​គុណវិបត្តិជាច្រើនពីអេក្រង់ទូរស័ព្ទទៅលើកុមារ។

អាណាព្យាបាល គួរដឹងថា របស់របរក្មេងលេង (Toys) ដែលជាឧបករណ៍ពេញនិយម សម្រាប់ក្មេងជំនាន់មុន ជាជម្រើសប្រសើរជាងឧបករណ៍អេឡិចត្រូនិច។

ទាំងនេះ ជាមូលហេតុមួយចំនួន ដែល​របស់របរលេង ជាជម្រើសល្អជាងទូរស័ព្ទ ឬកុំព្យូទ័រ៖

. កុមារមានភាពច្នៃប្រឌិត៖ ក្នុងការលេងឧបករណ៍ធម្មតា អាចជួយឲ្យកុមាររៀនសូត្រ និងគិតពីពិភពខាងក្រៅបានច្រើន​។ កុមារអាចលេងឧបករណ៍ច្រើនប្រភេទ ក្នុងពេលតែមួយ កែច្នៃ និងបង្កើតរបៀបលេង ឬបង្កើតឧបករណ៍ថ្មីៗប្លែកៗ តាមការនឹកឃើញ និងការច្នៃប្រឌិតរបស់កុមារ។ កត្តាទាំងនេះ នឹងជួយឲ្យកុមារ មានគំនិតច្នៃប្រឌិត​ទូលំ​ទូលាយ។

. រក្សា និងបង្កើតទំនាក់ទំនងសង្គម៖ តាមការលេងរបស់របរជាមួយក្មេងដទៃដោយផ្ទាល់ កុមារមានឱកាសទាក់ទងនឹងក្មេងដទៃទៀត។ ផ្ទុយទៅវិញ កុមារដែលលេងឧបករណ៍អេឡិចត្រូនិចច្រើន មានឱកាស​ និងចំណង់តិចតួចបំផុត ក្នុងការប្រាស្រ័យទាក់ទងនឹងក្មេងដទៃ (ប្រយោល ឬផ្ទាល់) ដែលនាំឲ្យកុមារមានបញ្ហា ឬអសមត្ថភាពក្នុងការទាក់ទង៕

ប្រភព៖ Healthline II https://www.healthline.com/