Blog detail

Nov 04, 2021

ប្រតិកម្មអាឡែស៊ី នឹងថ្នាំពណ៌សក់

ផលិតផលថ្នាំលាបពណ៌សក់ មានផ្ទុកនូវសារធាតុ​ផ្សំគីមី ជាច្រើនប្រភេទ។ នៅពេលអ្នកលាបសក់  ស្បែក និងរាងកាយរបស់អ្នក នឹងប៉ះពាល់នូវ​សារធាតុគីមីទាំងនោះ ដែលអាចបង្កផលរំខានដល់ស្បែក និងប្រតិកម្មអាឡែស៊ី។ អត្ថបទនេះ នឹងបកស្រាយជូនលោកអ្នកនូវរោគសញ្ញា និងវិធីព្យាបាលបញ្ហាប្រតិកម្មអាឡែស៊ី កើតឡើងដោយ​ថ្នាំពណ៌សក់។

Photo by:Pixabay

 

រោគសញ្ញានៃអាឡែស៊ី ថ្នាំពណ៌សក់៖

. ឈឺ ឬក្ដៅស្បែកក្បាល មុខ និងក

. ឡើងកន្តួលក្រហម ឬពងបែក

. រមាស់ ឬហើមស្បែកក្បាល និងមុខ

៤​. ហើមត្របកភ្នែក បបូរមាត់ ឬដៃជើង

. កន្តួលក្រហមខ្លាំង នៅផ្នែកផ្សេងៗនៃរាងកាយ

. ហើមបំពង់ក និងអណ្ដាត

៧​. ពិបាកដកដង្ហើម

. សន្លប់

. ក្អួត ចង្អោរ

វិធីព្យាបាល (តាមការណែនាំ ដែលមានវិជ្ជាជីវៈ)៖

. មួយរំពេចណា ដែលអ្នកមានប្រតិកម្ម អ្នកត្រូវសម្អាតថ្នាំចេញភ្លាម ជាមួយទឹកក្ដៅឧណ្ណៗ សាប៊ូកក់សក់ ឬសាប៊ូដុសខ្លួន។

. ប្រើថ្នាំវេជ្ជសាស្ត្រ ឬផលិតផលព្យាបាលស្បែក ដែលមានបញ្ហានេះ

. ប្រើសាប៊ូកក់សក់ ដែលមានប្រសិទ្ធភាពព្យាបាលបញ្ហានេះ (សាប៊ូ ដែលមានផ្ទុកសារធាតុ corticosteroids)

. ប្រើទឹកអ៊ីដ្រូសែន peroxide លាបលើស្បែក

. លេបថ្នាំប្រឆាំងអ៊ីស្តាមីន

ប្រភព៖ Heallthline II https://www.healthline.com/

 

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង