Blog detail

Nov 04, 2021

ទម្ងន់ពីកំណើតរបស់ទារក អាចកំណត់ នៅថ្ងៃក្រោយថា ទារក នឹងមានហានិភ័យអាឡែស៊ីប៉ុណ្ណា

កុមារងាយ នឹងទទួលរងបញ្ហាអាឡែស៊ីចំណីអាហារ និងអាឡែស៊ីស្បែក។ កត្តាតំណពូជ និងកត្តាបរិស្ថាន ជាមូលហេតុចម្បង ដែលបង្កបញ្ហាអាឡែស៊ី។ ខ្យល់ ដែលមានគុណភាពមិនល្អ និងបរិស្ថានដែលមានបាក់តេរីច្រើន ជាកត្តា ដែលនាំឲ្យបញ្ហាបរិស្ថានកខ្វក់។

ការកត់សម្គាល់ថា មនុស្សម្នាក់ មានបញ្ហាអាឡែស៊ី ឬមិនមាន ជារឿងលំបាកមួយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានរកឃើញថា គេមានវិធីកំណត់ភាគរយនៃការទទួលរង​ហានិភ័យអាឡែស៊ី លើកុមារបាន ដោយយោងតាមទម្ងន់របស់ពួកគាត់ នៅក្នុងវ័យជាទារក។

ទម្ងន់ធម្មតារបស់ទារក គឺ ២.៥ ទៅ ៤ គីឡូក្រាម។ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា រាល់ការកើនទម្ងន់ ១គីឡូក្រាមរបស់ទារក កុមារនឹងកើនហានិភ័យអាឡែស៊ីចំណីអាហារ ដល់ទៅ ៤៤% និងកើនហានិភ័យ​អាឡែស៊ីស្បែក ១៧%។

ដូចនេះ មានន័យថា កាលណា ទារកមានទម្ងន់កាន់ធ្ងន់ ហានិភ័យអាឡែស៊ីកាន់តែខ្ពស់៕

ប្រភព៖ Best Life II https://bestlifeonline.com/, The Journal of Allergy and Clinical Immunology II https://www.jacionline.org/ & Medical News Today II https://www.medicalnewstoday.com/