Blog detail

Nov 16, 2020

លទ្ធភាពនៃការលូតកម្ពស់បន្ទាប់ពីពេញវ័យ

បញ្ហាកម្ពស់ទាបជាបញ្ហារសើបមួយហើយមានមនុស្សមួយចំនួនជឿថាការព្យាយាមប្រើថ្នាំ​បំប៉នអាហារូបត្ថម្ភឬលំហាត់ប្រាណខ្លះអាចជួយដល់ការលូតលាស់កម្ពស់។​អត្ថបទនេះនឹងបង្ហាញថានៅពេលអ្នកឈានដល់អាយុពេញវ័យ ឬ​​អាយុ១៨ឆ្នាំកម្ពស់លោកអ្នកមិនអាចលូតលាស់បានទៀតទេ។

. ​កត្តាដែលកំណត់ការលូតលាស់កម្ពស់

ការសិក្សាបានបង្ហាញថាកត្តាចំបងដែលកំណត់ការលូតកម្ពស់គឺហ្សែន និង​អាហារូបត្ថម្ភ។ការសិក្សាទៅលើការលូតលាស់របស់កូនភ្លោះបានបង្ហាញថា កត្តា​ចម្បងគឺបណ្តាលមកពីហ្សែន​ ៦០ ទៅ ៨០​% និង​អាហារូបត្ថម្ភ​ ២០ ទៅ ៤០%។​អាហារូបត្ថម្ភជាអាហារដែលអ្នកបរិភោគនិងបំប៉នសុខភាពប្រចាំថ្ងៃ។ 

Photo by: ISRAEL21c

. ហេតុផលនៃការឈប់លូតកម្ពស់

ហេតុផលដែលនាំឲ្យអ្នកលែងលូតកម្ពស់គឺមកពីឆ្អឹងរបស់អ្នក ឬ​ដុំពកដែលនៅខាងចុងឆ្អឹងរបស់អ្នក​ (growth plates epiphyseal plates) លែងវិវត្តតទៅមុខទៀតកាលណាអ្នកមានអាយុចាប់ពី ១៨ ឬ​២០​ ឆ្នាំឡើងទៅ។​ អ័រម៉ូនតែងតែប្រែប្រួលពេលមនុស្សពេញវ័យជាហេតុដែលធ្វើឲ្យ Growth plates ចាប់ផ្ដើមបិទហើយឆ្អឹងឈប់លូតលាស់បន្ត។

ម្យ៉ាងទៀតពេលខ្លះអ្នកអាចមានកម្ពស់ទាបដោយសារការធ្វើសកម្មភាពប្រចាំថ្ងៃរបស់អ្នកបានដាក់សំពាតលើឆ្អឹងខ្នងរបស់អ្នក។​ សកម្មភាពទាំងនេះមានដូចជា ការលើក ស្ពាយរបស់ធ្ងន់ៗ ឬការឈរមិនស្រប និងមិនត្រង់។ ពិតណាស់សកម្មភាពបន្តិចបន្តួចទាំងនេះ អាចកាត់បន្ថយប្រវែងកម្ពស់បានរហូតដល់​ទៅ ១.៥ ស..

. លំហាត់ប្រាណមិនអាចជួយឲ្យអ្នកលូតកម្ពស់បានទេ

បច្ចុប្បន្នមនុស្សជាច្រើនមានជំនឿថា ការហាត់ប្រាណដូចជាការតោងបង្គោលការឡើងភ្នំ ការហែលទឹក និង​ការប្រើប្រាស់ឧបករណ៍ហាត់ប្រាណទាញសរសៃ និងអាចជួយឲ្យកម្ពស់លូតបាន។​ យ៉ាងណាម៉ិញអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាវាគ្មានប្រសិទ្ធិភាពទេ។

 

ការសិក្សាក៏បានបង្ហាញថាការលូតលាស់កម្ពស់របស់កុមារគ្មានទំនាក់ទំនងនឹងការហាត់ប្រាណ និងលើកឧបករណ៍ធ្ងន់ៗនោះទេ។

. វិធីល្អៗមួយចំនួនជាជំនួយដល់អ្នកមានកម្ពស់ទាប

-       បរិភោគអាហារដែលសម្បូរ វីតាមីន កាល់ស្យូម សារធាតុរ៉ែ បន្លែ ផ្លែឈើ និងប្រូតេអ៊ីន​ អាហារទាំងនេះអាចជួយពង្រឹងសុខភាពឆ្អឹង និងការលូតលាស់ឆ្អឹង

-       រក្សាឥរិយាបថអង្គុយ ឬឈរឲ្យបានល្អ

-       ពាក់កែង ឬ​បន្ថែមទ្រនាប់បាតស្បែកជើង

 

-       ពង្រឹងកាយសម្បទានជាជំនួយដល់កម្លាំងចិត្ត

ប្រភព៖ ​Healthline II