Blog detail

Nov 12, 2020

ស្វែងយល់អំពីជំងឺរលាកទងសួត

១. តើជំងឺរលាកទងសួតជាអ្វី?

ជម្ងឺរលាកទងសួតគឺជាជំងឺរលាកស្រទាប់រន្ធច្រមុះដែលអាចបង្ហាញពីរោគសញ្ញាពីរប្រភេទគឺ រលាកទងសួតបែបអាឡែរហ្ស៊ី និងមិនអាឡែរហ្ស៊ី។  

រលាកទងសួតបែបអាឡែរហ្ស៊ីកើតមាននៅពេលអ្នកដកដង្ហើមនិងស្រូបចូលនូវសារធាតុដែលអាចបង្ករអាឡែរហ្ស៊ីឬប្រសិនបើគ្រួសារអ្នកមានប្រវត្តិជំងឺសើរស្បែកនិងហឺត។​អាការ:របស់រលាកទងសួតបែបអាឡែរហ្ស៊ីមានពីរគឺការកើតឡើងយូរៗម្ដង និងជាប្រចាំ។

រលាកទងសួតបែបមិនអាឡែរហ្ស៊ីមិនមានហេតុផលច្បាស់លាស់ទេព្រោះការសិក្សារបានបង្ហាញថាវាអាចមកពីកត្តាសុខភាពផ្ទាល់ខ្លួនឬក៏មកពីកត្តាបរិស្ថានជុំវិញ។

២. រោគសញ្ញានៃជំងឺរលាកទងសួត

-   តឹងច្រមុះ

-   ហៀរសម្បោរ

-   រមាស់ច្រមុះ

-   ន្ដាស់

-   ក្អក

-   ឈឺបំពង់ក

-   រមាស់ភ្នែក

-   ហូរទឹកភ្នែក

-   ឈឺក្បាល

-   ចុកចាប់លើផ្ទៃមុខ

-   ការចុះអន់ថយនៃសមត្ថភាពស្រូប​ក្លិនកំណត់រសជាតិ និងស្រូបសម្លេង

photo by: Chandigarh Ayurved Centre

 

៣. កត្តាបង្កជំងឺរលាកទងសួត

ជំងឺរលាកទងសួតបែបអាឡែរហ្ស៊ីតាមរដូវ​(យូរៗម្ដង)កើតឡើងនៅពេលច្រមុះរបស់អ្នកស្រូបនូវធាតុដែលមានភ្នាក់ងារអាឡែរហ្ស៊ីនៅក្នុងខ្យល់ឬលម្អងរបស់ស្មៅដើមឈើនិងផ្កា​ជាដើម។

ជំងឺរលាកទងសួតបែបអាឡែរហ្ស៊ីជាប្រចាំកើតឡើងតាមរយការប៉ះ៖

-   រោម និងទឹកមាត់សត្វចិញ្ចឹមរបស់អ្នក

-   មេរោគរបស់សត្វកន្លាត ឬ សត្វល្អិតៗ

-   ផ្សិត

ជំងឺរលាកទងសួតបែបមិនអាឡែរហ្ស៊ីកើតមានដោយសារ:

-   មាន​វត្ថុអ្វីមួយប៉ះពាល់ច្រមុះ

-   ការឆ្លងមេរោគ (ផ្ដាសាយ)

-   ប្រតិកម្មនៃថ្នាំពេទ្យមួយចំនួន

-   អាហារ និងក្លិនមួយចំនួន

-   ផ្សែងទឹកអប់ជាតិពុលក្នុងខ្យល់មួយចំនួន

-   ការប្រែប្រួលអាកាសធាតុ

-   ការប្រែប្រួលអ័រម៉ូន

-   ជម្ងឺស្ត្រេស

Photo by: Health booster

 

៤.​ វិធីព្យាបាលជំងឺរលាកទងសួត

អ្នកអាចដឹងថាអ្នកមានបាលជម្ងឺរលាកទងសួតបានដោយធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងការធ្វើតេស្តឈាមនិងតេស្ត​ស្បែក។

ដើម្បីព្យាបាលជំងឺរលាកទងសួតបែបអាឡែរហ្ស៊ី៖

-   ជៀសវាងប៉ះពាល់ ឬនៅជិតភ្នាក់ងារអាឡែរហ្ស៊ីទាំងឡាយ

-   នៅក្នុងផ្ទះឲ្យបានច្រើន​

-   បិតបង្អួច

-   មិនប៉ះពាល់សត្វចិញ្ចឹមរបស់អ្នក

-   គោរពវេជ្ជបញ្ជារនូវការប្រើប្រាស់ថ្នាំបន្តក់ច្រមុះ ឬថ្នាំនានា

ដើម្បីព្យាបាលជំងឺរលាកទងសួតបែបមិនអាឡែរហ្ស៊ី អ្វីដែលអ្នកគួរធ្វើមានដូចជា៖

-   ការប្រើថ្នាំបន្តក់ និងសម្អាតច្រមុះ

បើទម្រង់រន្ធច្រមុះរបស់អ្នកធ្វើឲ្យមានភាពពិបាកដកដង្ហើមអ្នកអាចត្រូវធ្វើការវះកាត់

ប្រភព៖ Healthline