Blog detail

Oct 14, 2021

ផលវិបាករយៈពេលយូរ ដែលអ្នកជំងឺកូវីដ-១៩ អាចនឹងប្រឈម បន្ទាប់ពីជាសះស្បើយ

ជំងឺកូវីដ-១៩ អាចផ្ដល់រោគសញ្ញាធ្ងន់ ឬស្រាល ដែលមានរយៈពេលច្រើនខែ ដល់ក្រុមអ្នកជាសះស្បើយមួយចំនួន រួមមាន មនុស្សចាស់ និងមនុស្ស ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាធម្មតា រោគសញ្ញាកូវីដ-១៩ បាត់ទៅវិញ ឬនៅមានកម្រិតស្រាល បន្ទាប់ពីអ្នកជំងឺជាសះស្បើយ។

ប៉ុន្តែវីរុសកូរ៉ូណាថ្មីនេះ អាចវាយប្រហារខ្លាំង ទៅលើសុខភាពសួត បេះដូង និងខួរក្បាល ដែលបង្កជាផលវិបាករ៉ាំរ៉ៃ ដូចជា៖

. ខ្សោយកម្លាំង

. ដង្ហើមខ្លី ពិបាកដកដង្ហើម ឬក្អក

. ឈឺសន្លាក់ និងឈឺទ្រូង

. មានបញ្ហាក្នុងការចងចាំ ការផ្ដោតអារម្មណ៍ និងការគេង

. ឈឺសាច់ដុំ ឈឺក្បាល

. បេះដូងលោតខ្លាំងៗ ញាប់

. បាត់បង់រសជាតិ និងបាត់បង់ក្លិន

. បាក់ទឹកចិត្ត ឬថប់អារម្មណ៍

. ក្ដៅខ្លួន

១០. កើតជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាម

១១. មានបញ្ហាថ្លើម បញ្ហាក្រលៀន

១២. កើតជំងឺប្រកាច់ ជំងឺផាកឃីនសុន និងជំងឺអាល់ហ្សៃមឺរ៕

ប្រភព៖ Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង