Blog detail

Nov 11, 2020

វិធីសាស្រ្តទាំង ៧ជួយអោយស្បែកមុខលោកអ្នកម៉ត់ភ្លឺរលោង

ផ្ទៃមុខគឺជាផ្នែកមួយដ៏សំខាន់នៃសារពាង្គកាយហើយវាក៏បានជួយបង្កើនភាពជឿជាក់ដល់អ្នកផងដែរ។ការប្រើផលិតផលថែរក្សាស្បែកតែម្យ៉ាងមិនអាចជួយអោយស្បែកមុខរបស់លោកអ្នកស្អាតបាននោះទេ។លោកអ្នកគួរប្រើវិធីសាស្ត្រធម្មជាតិទាំង៧​នេះព្រោះវាអាចជួយអោយស្បែកមុខលោកអ្នកម៉ត់ភ្លឺរលោងនិងមាន​សំណើម៖

 

១.​​ការលាបប្រេងដូងនៅលើផ្ទៃមុខ

នៅក្នុងប្រេងដូងមានផ្ទុកនូវសារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្ម​ការរលាកនិងសម្បូរទៅដោយសារធាតុចិញ្ចឹមស្បែកដែលមានអត្ថប្រយោជន៍ជាច្រើនដល់ស្បែកព្រមទាំងជួយអោយស្បែករបស់លោកអ្នកក្មេងជាងវ័យ។ប៉ុន្តែយ៉ាងណាក៏ដោយលោកអ្នកពុំគួរជ្រើសរើសយកប្រេងដូងមកប្រើប្រាស់នោះទេប្រសិនបើលោកអ្នកមានបញ្ហាអាឡែកស៊ីជាមួយប្រេងរុក្ខជាតិមួយនេះ។

 

Photo by: Quora

 

២.ប្រើប្រាស់បន្ទាលកន្ទុយក្រពើ

បន្ទាលកន្ទុយក្រពើមានផ្ទុកនូវ​សារធាតុព្យាបាលមុខជាច្រើនដែលអាចជួសជុលកោសិកាងាប់នៅលើផ្ទៃមុខព្រមទាំងបណ្ដុះកោសិកាថ្មី។​​​វាមានមុខងារព្យាបាល និងផ្ដល់សំណើមដល់ផ្ទៃមុខ​ដោយមិនប៉ះពាល់ដល់ស្បែកនោះទេ។

 

Photo by: Unsplash

៣.លាងមុខតាមវិធីសាស្ត្រត្រឹមត្រូវ

 

លាងមុខរបស់លោកអ្នកជាមួយហ្វូមឬសាប៊ូដែលមានជាតិកាត់តិចនៅពេលព្រឹក​​និងមុនពេលចូលគេង។

៤.ជៀសវាងផ្សែងមិនល្អ ឬធូលីដី

ការទទួលផ្សែងពីចំហេះផ្សេងៗធ្វើអោយស្បែកមុខលោកអ្នកជាប់កំណកសារធាតុអាក្រក់ដែលបណ្ដាលអោយកើតមុនស្រអាប់មុខជាដើម។លោកអ្នកគួរប្រើម៉ាស់នៅពេលធ្វើដំណើរចេញទៅក្រៅ។

៥.​ការពិសារទឹកអោយបានច្រើន

កោសិកាស្បែករបស់អ្នកត្រូវការទឹកដើម្បីរស់រានមានជីវិត និងមានសំណើម​។ តាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌល​​ PubMed បានបង្ហាញថា ពិសារទឹកកាន់តែច្រើនធ្វើអោយស្បែករបស់លោកអ្នកកាន់តែមានសុខភាពល្អ

៦.បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់

នៅពេលដែលលោកអ្នកបរិភោគអាហារមិនល្អ​វាមិនត្រឹមតែជះឥទ្ធិពលដល់រាងកាយរបស់លោកអ្នកប៉ុណ្ណោះទេ វាក៏បានផ្ដល់ផលអាក្រក់ដល់ស្បែកមុខរបស់លោកអ្នកផងដែរ។​​ដូចនេះលោកអ្នកគួរជ្រើសរើសនិងបរិភោគអាហារណាដែលសម្បូរទៅដោយប្រូតេអ៊ីន​ វីតាមីនផ្សេងៗ ដែលជាសារធាតុចិញ្ចឹមដ៏ល្អដល់រាងកាយដូចជា ត្រីសាច់ បន្លែផ្លែឈើ​ គ្រាប់ធញ្ញជាតិទៅតាមបរិមាណត្រឹមត្រូវ

៧.សម្រាកអោយបានគ្រប់គ្រាន់

លោកអ្នកគួរចូលគេងមុនម៉ោង​ ១១ ហើយយ៉ាងតិច ៧-៨ ម៉ោងក្នុងមួយថ្ងៃ​ដើម្បីជួយអោយរាងកាយសម្រាកបានគ្រប់គ្រាន់ និងស្បែកមានសុខភាពល្អ

ប្រភព៖ Healthline II