Blog detail

Oct 12, 2021

ការឆ្លងរោគក្នុងបំពង់ទឹកនោម

ការឆ្លងមេរោគក្នុងបំពង់នោម គឺជាការឆ្លងមេរោគនៅផ្នែកណាមួយនៃប្រព័ន្ធទឹកនោមរួមមាន ក្រលៀន បំពង់ទឹកនោម ប្លោកនោម បង្ហួរនោម ឬទ្វារតូច។ ការឆ្លងមេរោគភាគច្រើនកើតនៅតំបន់ខាងក្រោមនៃបំពង់នោម ជាពិសេសប្លោកនោម បង្ហួរនោម ឬទ្វារតូច។ ការឆ្លងរោគក្នុងបំពង់ទឹកនោមភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។ អត្ថបទនេះនឹងបកស្រាយពីរោគសញ្ញា មូលហេតុ និងវិធីការពារការឆ្លងមេរោគក្នុងបំពង់នោម។

 

រោគសញ្ញា៖

. ឈឺ និងចង់នោមខ្លាំង

. មានអារម្មណ៍ក្ដៅរលាកនៅពេលនោម

. នោមញឹក ប៉ុន្តែក្នុងបរិមាណតិច

. ទឹកនោមមានពពុះ

. ទឹកនោមមានពណ៌ក្រហម ផ្កាឈូក ក្រហមក្រម៉ៅ (សញ្ញាដែលបង្ហាញថាចេញឈាម)

. ទឹកនោមមានធំក្លិនឈួល

Photoby: Healthline

. ឈឺឆ្អឹងអាងត្រគាក​ (សំរាប់ស្ត្រី)

មូលហេតុ៖

. មានបាក់តេរីចូលក្នុងសរីរាង្គក្នុងបំពង់នោម

. ការរួមដំណេកដែលអាចបង្ករជាការរលាកប្លោកនោម

. ការឆ្លងមេរោគតាមផ្លូវភេទ

Photo by: Psymbolic

វិធីការពារ៖

. ផឹកទឹកឲ្យបានច្រើន

. សម្អាតប្រដាប់ភេទឲ្យបានស្អាត និងមានអនាម័យបន្ទាប់ពីនោម ឬបន្ទោរបង់រួច

. សម្អាតប្លោកនោមបន្ទាប់ពីរួមដំណេក

. ជៀសវាងផលិតផលផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាពប្រដាប់ភេទ

ប្រភព៖ Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង