Blog detail

Oct 09, 2021

មូលហេតុដែលអ្នកគួរញ៉ាំទឹកសណ្ដែកឲ្យបានច្រើន

ទឹកសណ្ដែកជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងសម្បូរដោយសារធាតុចិញ្ចឹម ដែលមនុស្សមួយចំនួនអាចយកមកញ៉ាំជំនួសទឹកដោះគោបាន។ ដោយសារតែភេសជ្ជៈផ្អែមៗដទៃទៀតកំពុងកើនប្រជាប្រិយភាព កុមារ និងប្រជាជនកម្ពុជាមួយចំនួនបានផ្លាស់ប្ដូរចំណង់ចំណូលចិត្តទៅរកភេសជ្ជៈថ្មីៗផ្សេងទៀត។ ​ ប៉ុន្តែលោកអ្នកគួរស្វែងយល់អំពីអត្ថៈប្រយោជន៍សុខភាពនៃការទទួលទានទឹកសណ្ដែកជាមុនសិន មុនផ្លាស់ប្តូរចំណង់ចំណូលចិត្ត៖

. ជួយសុខភាពខួរក្បាល៖ អូមេហ្កា-3 នៅក្នុងទឹកសណ្ដែកអាចជួយកាត់បន្ថយភាគរយនៃការកើតជំងឺវង្វេង និងជំងឺអាល់ហ្សៃមើរ (Alzheimer’s Disease)

Photo by: FiercePharma

. ជួយដល់សុខភាពបេះដូង៖ ទឹកសណ្ដែកផ្ទុកនូវប៉ូតាស្យូមដែលអាចជួយដល់ប្រព័ន្ធសរសៃឈាម និងបន្ថយសម្ពាធឈាម។

. កាត់បន្ថយរោគសញ្ញានៃការអស់រដូវ៖ វាសម្បូរនូវសារជាតិគីមីម្យ៉ាងឈ្មោះថា Phytoestrogens ដែលមានសមត្ថភាពក្នុងការកាត់បន្ថយរោគសញ្ញាអស់រដូវ។

. ផ្ដល់នូវសាធាតុចិញ្ចឹម៖ នៅក្នុងទឹកសណ្តែកមានសាធាតុចិញ្ចឹម កាល់ស្យូម វីតាមីន A B B9 ប៉ូតាស្យូម រីទីណុល កូលីន កាឡូរី ប្រូតេអ៊ីន ជាតិខ្លាញ់ កាបូនអ៊ីដ្រាត ជាតិសរសៃ ជាតិស្ករ --

ប្រភព៖ WebMD II https://www.webmd.com/diet/default.htm